ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប បានសម្រេចត្រូវបិទខ្ទប់ភូមិសាស្ត្រភូមិប្រឡាយ និងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជា “តំបន់ក្រហម” ជាបណ្ដោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូនអាននូវសេចក្តីសម្រេចរបស់រដ្ឋបាលសាលាខេត្តសៀមរាមទាំងស្រុង ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី៣១ ខែសីហា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៣៩នាក់ (ឆ្លងសហគមន៌: ៣១៦ និង នាំចូល: ១២៣) និងមានជាសះស្បេីយ៣៤៣នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៣០៥៥ នាក់ និងចំនួនជាសះស្បេីយសរុបកេីន៨៨៧៨៦នាក់ និង ស្លាប់ថ្មី១១នាក់ សរុបស្លាប់១៩០៣នាក់ ។ សសូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2104643 ស្មេីនឹង 124535 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មាន ៩១,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៧,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា