ប៉ូលីស​ថៃ៖ ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ​១៨​នាក់​ ខណៈ​ជួបជុំ​គ្នាផឹកស៊ី​ ល្មើស​ច្បាប់​ស្តី​ពី គ្រាអាសន្ន និង​ច្បាប់​គ្រប់គ្រង​ជំងឺឆ្លង​កូ​វី​ដ​-១៩

ចែករំលែក៖

អន្តរជាតិ​៖ បេី​យោង​តាម​វេបសាយ​ bangkokpost បានចុះផ្សាយនៅថ្ងៃពុធទី០១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រុមប៉ូលីស​ថៃ​ បានបេីកប្រតិបត្តិការបង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់​ កាលពី​យប់​ថ្ងៃ​អង្គា​រ៍ទី​៣១ ខែសីហាម្សិលមិញ​នេះ​ បន្ទាប់ពី​ក្រោយ​ពី​ពួកគេ​បាន​ជួបជុំ​គ្នាផឹកស៊ី​ក្នុង​កម្មវិធី​ជប់លាង​មួយ​នៅក្នុង​ផ្ទះ ស្ថិត​នៅ​ស្រុក Bang Lamung នៃ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ។​

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​បំផុត​នោះ​ មិនត្រឹមតែ​ការ​ជួបជុំ​ផឹកស៊ី​ពពាក់​ព​ពួន​គ្នា​នោះទេ​ ថែមទាំងរំលោភ​លើ​បម្រាម​ជួបជុំ​ផឹកស៊ី​នា​ច្បាប់​ស្តី​ពី គ្រាអាសន្ន និង​ច្បាប់​គ្រប់គ្រង​ជំងឺឆ្លង​កូ​វី​ដ​-១៩។ មិនតែប៉ុណ្ណោះ​ ម្ចាស់ផ្ទះ​ដែល​ហៅ​គេឯង​ចូល​ផឹកស៊ី​នោះ​ ​​គឺ​ធ្លាប់​កើតជំងឺ​​កូ​វី​ដ​-១៩ និង​ទើប​ព្យាបាល​ជា​សះស្បើយ​ថ្មីៗ​។

បេី​តាមការបញ្ជាក់ពី​អធិការ​នគរបាល​ក្រុង Nong Prue លោក​វរសេនីយ៍ទោ Chiddecha Songhong បាន​និយាយ​ថា ក្នុង​ប្រតិបត្តិការ​នេះ​ ក្រុមប៉ូលីស​បាន​សម្រុកចូល​ផ្ទះ​លេខ ២២៤ នៅ​រមណីយដ្ឋាន Pool Villa ប្រហែល​ម៉ោង​១១​យប់មិញ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​អ្នក​ជិតខាង​។

ជាមួយគ្នានេះ​ ប៉ូលីសថៃ​ ក៏បាន​រក​ឃើញ​បុរស​១៦​នាក់ និង​ស្ត្រី​២​នាក់​កំពុង​ជប់លៀង​នៅ​ក្នុងផ្ទះ​ដោយ​រីករាយ​ជាមួយ​តន្ត្រី និង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផងដែរ​។ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន​១១​នាក់ និង​ជនជាតិ​ឡាវ​ចំនួន​៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ ០.៥១ ក្រាម​, កេ​តា​មីន ០.២៥ ក្រាម និង​ថ្នាំ​គ្រាប់​អេក​ស្តា​ស៊ី​ចំនួន ៤គ្រាប់​ទៀត​ ក្នុង​ប្រតិបត្តិការ​នេះ​។

អធិការ​នគរបាល​ក្រុង Nong Prue បាននិយាយបន្ថែមថា​ ក្រោយឃាត់ខ្លួន​អ្នកទាំង​ ១៨​នាក់នេះ គឺ​គ្មាន​នរណា​ម្នាក់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 នោះ​ទេ។ ហើយ​អ្នក​ខ្លះមក​ពី​ខេត្ត​សា​មុត​សា​ខន ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​-​ខ្មៅ​ផងដែរ​។

គួរបញ្ជាក់ថា​ ការជួប​ជុំគ្នាផឹកស៉ី​ខាងលេីនេះ​ គឺជាពិធីជប់លៀង​ខួបកំណើត​បុរស​ជនជាតិ​ថៃ​ឈ្មោះ Sanong ធ្លាប់​​​បាន​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ កាលពី​ខែមេសាឆ្នាំ​មុន ប៉ុន្តែ​ក៏បាន​ព្យាបាល​ជា​សះស្បើយផងដែរ។ ក្រោយប្រតិបត្តិការ​ចប់​ សមត្ថកិច្ច​បាននាំខ្លួនភាគី​បង្ក​​មក​ប៉ុស្តិ៍​នគរបាល​ន​ង​ព្រូ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print