លេចដំណឹងថាអតីតតារាសម្តែង អេដវីន ចេញពីពន្ធនាគារហើយ ខណៈដែលអតីតសង្សារលាតត្រដាងរឿងខ្ទេចគ្មានសល់

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវអតីតតារាសម្តែងលោក អេដវីន ដែលត្រូវបានជាប់ពន្ធធនាគារលើ បទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និង បទធ្វើឱ្យខូចខាតដោយចេតនានៅមិនទាន់បញ្ចប់នៅឡើយទេ។ថ្មីៗនេះអតីតសង្សាររបស់លោក គឺអ្នកនាង សុទ្ធបញ្ចកា បានបញ្ចេញនូវរឿងរ៉ាវគ្រាំចិត្តដែលនាងជួបមួយចំនួនបន្ថែមទៀត និងស្នើបញ្ចប់រឿងនៅត្រឹមនេះ។
គេចាំបានថារឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយដែលរងហិង្សារពីលោក អេដវីន ។ បើទោះបីជាអ្នកនាង សុទ្ធបញ្ចកា ដកពាក្យបណ្តឹងក្តី ក៏ករណីនៃការប្រើប្រាស់ហិង្សានេះគឺជាបទល្មើសព្រហ្មទណ្ឌដែលតារាប្រុសរូបនេះនៅតែប្រឈមនឹងផ្លូវច្បាប់ដដែល។ តារាសម្តែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវជាប់ពន្ធធនាគារ កាលពី២ខែមុន ដោយត្រូវពិនិត្យនៅ សារចុងក្រោយដ៏ចាក់ដោតរបស់អតីតសង្សារផ្ញើទៅកាន់តារាសម្តែងរូបនេះបានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ច្រង៉ាងនោះគឺនាងទម្លាយខ្ទេចគ្មានសល់ក្រោយពីដឹងដំណឹងថាលោក អេដវីន បានបោកប្រាស់នាង ដើម្បីឲ្យដកពាក្យបណ្តឹងតាមរយៈសំណេរតាមក្រដាសផ្ញើមកកាន់នាងមុនពេលជាប់ឃុំនោះ។ អ្នកនាងបញ្ជាក់ថា ជូនចំពោះអេដវីន អូន សុំបញ្ចប់ រឿង គ្រប់យ៉ាង របស់យើងក្នុងថ្ងៃនេះ ហើយជារឿង រហូតទៅ ! ដល់ពេលដែលអូន រកសុភមង្គលពិត ឈប់ចាញ់បោកភាពលួងលោមកុហុកបោកប្រាស់បងហើយ ។ សំបុត្រនេះ ពេលបងជាប់តំបូងក្នុង នោះបងផ្ញើរគេយកអោយអូន … បងដឹងអត់ ដោយសារសំបុត្រនេះ ពាក្យពិចកុហក ក្នុងនេះ បង ឆក់ យក បេះដូង និង ជី វិត អូនទាំងមូល អោយរង់ចាំបង មិនហ៊ានទទួលយកនាក់ណា ទាំង បង ធ្លាប់ធ្វើបាប អូន ស្នាមជាំអូន សុះសាច់ ស្នាមអស់នោះមិនទាន់រលុបទេ! តែចុងក្រោយ ទើបដឹងលទ្ធផលថា បង និង គ្រួសារបង សសេរសំបុត្រឆ្លើយឆ្លងគ្នាថា “ បោកៗ លួងៗ មីកា អោយដកពាក្យបន្តឹងសិនទៅ បានស្រួលដោះស្រាយ តាវា នៅញ៉ែតៗរឿងនឹងពិបាក ដោះស្រាយណាស” ហើយទាំងដែរ មុនមានរឿង បង លួច ទៅ ដេក ជាមួយ សង្សារ មុនបង ប៉ុន្មានដងហើយ អូនចាប់បានឆាត តែដោយសារស្រលាញ់ ក៏លើកលែង ហើយគេលេសថា “ បងស្រវឹង បងខឹងអូនឯង ពេក ចូលចិត្ត ទុកបងចោល ពេលឈ្លោះគ្នា សំខាន់ ផ្ទះ ក៏ដែរឃើញនៅ ទៀត ទៅដេកផ្ទះ ស្រី រហូត ។ ដល់ ចុងក្រោយ គេលួចទាក់ទង គ្នា តាំង ពីមុន ចូលក្នុង គុ ក ឆ្ហើយគេក៏បន្តឆ្លើយឆ្លងគ្នា លួង ទាំង 2 ខ្សែរ ។ លូវយក គ្នា វិញបាត់ ពេលចេញមក នៅផ្ទះ មួយគ្នា ដេក មួយគ្នា សុី ស្ទេក មួយគ្នា ហើយ យកចាន បាយ នាង ទិញ ទៅ សុីpost story ឌឺ នាងទៀត ។ នាងបន្តថាបង ហា ថ្ងៃ នេះ អូនសុំលាងភាព ស្អាតស្អំ អូន មកវិញហើយណា គេជេអូន ពេញប្រទេស ដោយសារបងច្រើនហើយ ល្មមបងសង អូនវិញហើយ ប្រុស អន់ដូច សំរាម។ការស្រលាញ់ ដែលធ្លាប់មានស្រលាញ់បងលើសស្រលាញ់ខ្លួនឯង គឺ សល់ត្រឹម 0% ក្នុង ថ្ងៃនេះ ។
ទោះជាយ៉ាងគេនៅមិនទាន់អាចស្វែងកការបញ្ជាក់បន្ថែម និងនៅមិនទាន់ឃើញមានប្រតិកម្មតបរបស់លោក អេដវីនទៅកាន់អតីតសង្សារនៅឡើយទេប៉ុន្តែតាមរយៈការលើកឡើងនេះបានបញ្ជាក់ថា លោកអេដវីន បានចេញពីពន្ធធនាគារហើយហើយកំពុងរស់នៅជាមួយអតីសង្សារដែលជាតារាសម្តែងម្នាក់ថែមទៀតផង៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print