បុរសម្នាក់ ត្រូវ បានគេវាយសម្លាប់នៅក្នុង គុម្ពោធ ព្រៃ នៅក្នុង ឃុំ ដូន បា ស្រុក គាស់ក្រឡ រហូត ហើម ស្អុយ

ចែករំលែក៖

ខេត្ត បាត់ដំបង ៖ បេី តាមការបញ្ជាក់ពី លោក វរសេនីយ៍ឯក ឯង ហៀ ង អធិការនគរបាល ស្រុក គាស់ក្រឡ បានឱ្យដឹងនៅថ្ងៃពុធទី០១ ខែកញ្ញា ឆ្នាំ ២០២១នេះ ថា ៖ សាកសព បុរស ម្នាក់ ត្រូវ បានគេប្រទះឃេីញមាន សភាព ហើម ស្អុយ ទៅហើយ ស្ថិតនៅក្នុង គម្ពោធ ព្រៃ ចម្ងាយ ពី ផ្លូវ ១០០ ម៉ែត្រ ស្ថិតក្នុង ភូមិ បា ស្រែ ឃុំ ដូន បា ស្រុក គាស់ក្រឡ កាលពី ព្រឹក ថ្ងៃទី ៣១ ខែសីហាម្សិលមិញនេះ ។

លោក វរសេនីយ៍ឯក ឯង ហៀ ង បានឱ្យដឹងទៀតថា នៅ មុនពេល កើតហេតុ គឺមាន ប្រជាពលរដ្ឋរាយការណ៍ ថា បាន ប្រទះឃើញ សព មនុស្ស ម្នាក់ មាន សភាព ហើម ស្អុយ ទៅហើយ មើល មិន ស្គាល់ ជា មនុស្ស ស្រី ឬ ប្រុស ស្ថិតនៅក្នុង គម្ពោធ ព្រៃ ចម្ងាយ ពី ផ្លូវ ១០០ ម៉ែត្រ ស្ថិតក្នុង ភូមិ បា ស្រែ ឃុំ ដូន បា ស្រុក គាស់ក្រឡ មិនទាន់ ស្គា ស់ អត្តសញ្ញាណ។ ភ្លាមៗ លោក បញ្ជា ឱ្យ កម្លាំង ជំនាញ ចុះទៅពិនិត្យ ជាក់ស្ដែង តែម្តង ។

លោកអធិការនគរបាលស្រុក គាស់ក្រឡ បាននិយាយបន្ថែមថា បន្ទាប់ពី មន្ត្រី ជំនាញធ្វើ កោសល្យវិច័យ និងត្រួតពិនិត្យទើ បស្គា ល់ អត្តសញ្ញាណ សព មានឈ្មោះ យ៉ង សា រ៉ា ត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិ ព្រៃ ភ្នាស ឃុំ ដូន បា ស្រុក គាស់ក្រឡ ស្លាប់ ដោយ សារតែជន មិន ស្គាល់មុខ វាយ ផុង លលាក្បាលផ្នែក ខាងក្រោយ និង បាក់ ថ្គាមខាងឆ្វេង ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញ ខេត្ត កំពុងធ្វើការ ស្រាវជ្រាវ តាមរក ជនសង្ស័យជា ឃាតករ ដើម្បី យកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ៕ដោយ ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print