Breaking News, អ្នកមានការយល់ដឹងខ្ពស់ក្នុងសហគមន៍អន្តរជាតិឃើញយ៉ាងច្បាស់អំពីរបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដដែលចេញដោយស្ថាប័នស៊ើបការណ៍អាមេរិក

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា, នាថ្ងៃទី៣១ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយឆ្លើយតបទៅនឹងការរិះគន់ជាច្រើនចំពោះរបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍អាមេរិក។ លោកមានប្រសាសន៍ថារបាយការណ៍ដែលធ្វើឡើងដោយស្ថាប័នស៊ើបការណ៍អាមេរិក គឺជារបាយការណ៍នយោបាយ គឺជារបាយការណ៍ទម្លាក់កំហុសគេឯង គឺជារបាយការណ៍ក្លែងក្លាយផ្ដេសផ្ដាស។ អ្នកមានការយល់ដឹងខ្ពស់ក្នុងសហគមន៍អន្តរជាតិសុទ្ធតែបានឃើញយ៉ាងច្បាស់។

លោកបានបន្តទៀតថា លោក Bruno Rodriguez រដ្ឋមន្រ្តីការបរទេសគុយបាបានបង្ហាញក្នុង Twitter របស់លោកថា សហរដ្ឋអាមេរិកមានបំណងយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសទម្លាក់មកលើចិនថាគ្មានទំនួលខុសត្រូវនិងមិនអាចទទួលយកបាន រដ្ឋាភិបាលអាមេរិកប្រើប្រាស់ពាក្យសម្តីកុហក រិះរកមធ្យោបាយសម្រេចនូវគោលដៅនយោបាយរបស់ពួកគេ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញថា មធ្យោបាយសហរដ្ឋអាមេរិកដែលយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្មមានលក្ខណៈហានិភ័យខ្លាំង និងអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសលើទង្វើមួយនេះ។ លោក Vladimir Petrovsky ប្រធានអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងព្យាករណ៍ទំនាក់ទំនងចិន-រុស្ស៊ីនៃវិទ្យាស្ថានស្រាវជ្រាវចុងបូព៌ាបណ្ឌិត្យសភារុស្ស៊ី មានប្រសាសន៍ថាការចោទប្រកាន់របស់អាមេរិកទៅលើចិនដោយគ្មានភស្ដុតាងច្បាស់លាស់និងយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ គោលបំណងរបស់ពួកគឺព្យាយាមបង្វិលទំនួលខុសត្រូវរបស់ខ្លួនមកទម្លាក់លើចិន។ មន្រ្តីឬបញ្ញវន្តជាច្រើនដែលមកពីប្រទេសដូចជាប៉ាគីស្ថាន កម្ពុជា អេហ្ស៊ីប ប្រេស៊ីល ស៊ីរីជាដើមបានសរសេរអត្ថបទរិះគន់លើរបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសរបស់ស្ថាប័នស៊ើបការណ៍អាមេរិកនិងរិះគន់ការលើកឡើង“បែកធ្លាយចេញពីមន្ទីរពិសោធន៍” ដោយបានបង្ហាញថាដំណើរនយោបាយមិនអាចជំនួសភស្តុតាងវិទ្យាសាស្ត្របានទេ ចំពោះការទម្លាក់កំហុសគេឯងវិញអាមេរិករឹតគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងប្រទេសខ្លួននិងចូលរួមរក្សាកិច្ចសហប្រតិបត្តិការអន្តរជាតិដោយសកម្ម។

លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងយល់ថា កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ជាបញ្ហាវិទ្យាសាស្ត្រដ៏ស្មុគស្មាញ គួរតែត្រូវបានស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រនៅលើពិភពលោក។ នៅដើមឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោកនិងអ្នកជំនាញចិនបានធ្វើការសិក្សាស្រាវជ្រាវក្នុងប្រទេសចិនចំនួន២៨ថ្ងៃ បានចេញរបាយការណ៍ស្រាវជ្រាវរួមរវាងចិននិងWHOស្តីអំពីការងារស្វែងរកប្រភពដើមជំងឺវីរុសកូវីដ និងបានសន្និដ្ឋានប្រកបដោយលក្ខណៈច្បាស់លាស់ ជំនាញ និងវិទ្យាសាស្ត្រ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើកិច្ចការមួយនេះសម្រាប់សកលលោក គួរត្រូវបានការគោរពនិងអនុវត្តពីបណ្ដាភាគីរួមទាំងអង្គការសុខភាពពិភពលោកផងដែរ។ នាថ្ងៃខាងមុខ ការងារស្វែងរកប្រភពដើមជំងឺវីរុសគួរត្រូវបានអនុវត្តដោយផ្អែកលើរបាយការណ៍នេះជាមូលដ្ឋានគ្រិះ មិនមែនរៀបចំសាជាថ្មីនោះទេ។ ការងារស្វែងរកប្រភពដើមជំងឺវីរុសប្រកបដោយលក្ខណៈនយោបាយរបស់អាមេរិកគ្រាន់តែអាចបំពុលដល់កិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសលើឆាកអន្តរជាតិនិងប៉ះពាល់ដល់សាមគ្គីភាពលើពិភពលោកក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងត្រូវបានកំណត់ថាគ្មានផ្លូវចេញឡើយ៕

国际社会有识之士对美国情报部门炮制所谓溯源报告看得清清楚楚

8月31日,中国外交部发言人汪文斌在回应各界对美情报部门的所谓溯源报告有很多批评时表示,美国情报部门炮制的这份所谓溯源报告,本质上就是一份政治报告、甩锅报告、虚假报告。对此,国际社会的有识之士都看得清清楚楚。

汪文斌说,古巴外长罗德里格斯发推特指出,美国政府企图将新冠病毒起源归咎于中国是不负责任、不可接受的,美国惯用谎言来设法实现其政治目的。委内瑞拉政府发表声明指出,美国将病毒溯源政治化的做法十分危险,呼吁国际社会一致予以谴责。俄罗斯科学院远东研究所俄中关系研究与预测中心首席研究员彼得罗夫斯基表示,美国对中国毫无证据的指责以及将病毒溯源政治化的行径令人无法接受,其目的是试图将自身责任转嫁给中国。巴基斯坦、柬埔寨、埃及、巴西、叙利亚等多国官员或学者纷纷发文抨击美情报部门溯源报告和所谓“实验室泄漏论”,指出政治动机无法替代科学依据,与其指责他国,美国更应关注自身抗疫并积极维护国际合作。

汪文斌强调,中方始终认为,新冠病毒溯源是一个复杂的科学问题,应该也只能由全球科学家合作开展研究。今年初,世卫组织和中国权威专家组成联合专家组,在华进行了为期28天的考察研究,并发布了中国—世卫组织溯源联合研究报告,得出了权威、专业和科学的结论,为全球溯源合作打下良好基础,应当得到包括世卫组织在内的各方尊重和实施。今后全球溯源工作应该也只能在这个基础上开展,而不是另起炉灶。美方搞的政治溯源只会毒化国际溯源合作氛围,破坏全球团结抗疫,注定没有出路。៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print