ស្ថានទូតចិន: រដ្ឋាភិបាលចិនបានផ្តល់ប្រាក់កម្ចីនិងជំនួយមកកាន់កម្ពុជាមានទឹកប្រាក់សរុបជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ! 

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមផេកផ្លូវការ របស់ខ្លួនថា, កន្លងទៅចុងខែសីហានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ក្នុងកម្មវិធី MPWT LIVE SHOW ថា , រដ្ឋាភិបាលចិនបានផ្តល់ប្រាក់កម្ចីនិងជំនួយមកកាន់កម្ពុជាមានទឹកប្រាក់សរុបជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវថ្នល់និងស្ពានរួមមានផ្លូវជាតិលេខ៣, ៥៧, ៥៨, ៦ និងលេខ៨ជាដើម។ ប្រទេសចិនគឺជាប្រទេសដែលបានផ្តល់ជំនួយធំបំផុតសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងស្ពានជូនដល់កម្ពុជា។

សូមបញ្ជាក់ថា, ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ….ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print