វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ១១.៤៣៤នាក់ក្នុងមួយថ្ងៃ WHO ស្នើប្រទេសអ្នកមានចែកវ៉ាក់សាំងដល់ប្រទេសក្រីក្រ

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃទី ០១ខែកញ្ញា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១១.៤៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ក្នុងនោះទីក្រុងហូជីមិញឆ្លងច្រើនជាងគេ មានជាង ៥ពាន់នាក់។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ៩៨៦២នាក់ ក្នុងពេលនេះដែរវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋ បានសរុប ជាង២០,២លានដូសហើយក្នុងនោះមាន ជាង២,៧លានដូសចាក់រួចរាល់ពីរដូស ។
ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវដល់ប្រទេសអ្នកមានៗ ឱ្យពន្លឿនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ៩២ប្រទេស។ អតីតសហប្រធាននៃក្រុមប្រឹក្សាឯករាជ្យ របស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រង បង្ការ និងឆ្លើយតបជាមួយជំងឺឆ្លងរាតត្បាត (IPPPR) និងជាអតីតប្រធានាធិបតីលីបេរីយ៉ា លោកស្រី អ៊ែលលែន ចនសុន សឺលីហ្វ (Ellen Johnson Sirleaf) និងលោកស្រី ហេលែន ក្លាក (Helen Clark) អតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់ ធ្លាប់បានអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងចំនួន «១ពាន់លានដូស» នៅក្នុងថ្ងៃទី០១ ខែកញ្ញានេះតែម្តង ជាមួយនឹង «០១ពាន់លានដូស» បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
នៅថ្ងៃទី០១ ខែកញ្ញានេះ ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ្នកមានទាំងឡាយ ដែលមិនបានចែកចាយវ៉ាក់សាំងរបស់ពួកគេ ឱ្យបានលឿនរហ័សទៅតាមពេលកំណត់។ បើតាមទិន្នន័យដែលប្រមូលបានដោយគេហទំព័រ Our World in Data (OWID) រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួន ៥.២៩ពាន់លានដូសត្រូវបានចាក់ជូនដល់ប្រជាជន នៅទូទាំងពិភពលោកហើយ ក្នុងនោះ ៣៩.៥% នៃប្រជាជនសរុបនៅទូទាំងពិភពលោក បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស៕ ដោយ៖ធីរីណា


មណ្ឌលសុខភាពហៃហាវប្រមូលសំណាកតេស្តរកមេរោគកូវីដ -១៩ ពីប្រជាជននៅទីក្រុងយ៉ិនឌិញស្រុកហៃហូ (រូបភាព៖vtc.vn)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print