អភិបាលខេត្តភូកេតទទួលស្គាល់ពីវិបត្តិកូវីដ-១៩នៅលើកោះនេះ

ចែករំលែក៖

អភិបាលខេត្តភូកេត បានប្រកាសទទួលស្គាល់ថា ការឆ្លងកូវីដ-១៩ថ្មីនៅលើកោះរមណីយដ្ឋានបានឈានដល់ដំណាក់កាលវិបត្តិ។ ការប្រកាសទទួលស្គាល់បែបនេះកើតឡើងក្រោយពេលដែលបណ្តាក្រុមហ៊ុនអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
សារព័ត៌មាន Bangkok Post បានបានដស្រង់សម្តីអភិបាលខេត្តភូកេតលោកNarong Woonciew ដែលបានបញ្ជាក់នៅថ្ងៃទី១ខែកញ្ញាថា «ក្រោយពេលមានករណីឆ្លងកូវីដ-១៩រហូតដល់ទៅជាង២០០នាក់ក្នុងមួយថ្ងៃ យើងចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ការឆ្លងឲ្យបានល្អជាងនេះ» ។
នៅថ្ងៃទី៣១ខែសីហា ខេត្តភូកេតរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ២៥៨នាក់ថ្មី ។ នៅពេលនេះមន្ទីរសុខាភិបាលមិនទាន់ប្រកាសពីតួលេខឆ្លងថ្មីនៅខេត្តនេះនៅឡើយទេ។ នេះជាករណីវិជ្ជមានកូវីដ-១៩ ខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ហើយក៏ជាថ្ងៃទី ៣ហើយដែលមានអ្នកឆ្លងលើសពី២០០នាក់។
ការផ្ទុះកូវីដ-១៩នៅភូកេតកើតឡើងបើទោះបីពលរដ្ឋនៅខេត្តនេះដល់ទៅ ៧០%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ហើយក្តី។ ភូកេតបានបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសតាំងពីថ្ងៃទី ១ខែកក្កដា សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្សាន្តនៅលើកោះនេះ។
ក្នុងពេលនេះដែរប្រធានមន្ទីរសុខាភិបាលខេត្តភូកេត លោក Kusak Kusiatkul បានប្រកាសថាអាចនឹងធ្វើតេស្តជាទ្រង់ទ្រាយធំ ដើម្បីស្វែងរកអ្នកផ្ទុកកូវីដ-១៩ ៕ ដោយ៖សាធី


អ្នកទេសចរទៅកាន់កោះសាមុយប្រទេសថៃក្នុងខែសីហាឆ្នាំ ២០២០។ រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print