សេចក្ដីប្រកាសព័ត៌មានស្ដីពី ការដាក់ឲ្យដំណើរការការអនុវត្តគម្រោងវិនិយោគសាងសង់ចំណតជលយាន(កំពង់ផែសេះស) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ !

ចែករំលែក៖

ខេត្តកែប: រដ្ឋបាលខេត្តកែបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទ និងសាធារណជន មេត្តាជ្រាបថា យោងលិខិតលេខ៩៣៥ សហវ.អទច ចុះថ្ងៃច័ន្ទ ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសៀវភៅកិច្ចសន្យា ស្តីពីការដាក់ទុនវិនិយោគសាងសង់ចំណតជលយាន ចុះថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តគ្រោងដាក់ឱ្យដំណើរការអនុវត្តគម្រោង វិនិយោគសាងសង់ចំណតជលយាន(កំពង់ផែសេះស)ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ផ្អែកលើការសិក្សាវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតដលយាន(កំពង់ផែសេះស) ដោយគណៈកម្ម ការចម្រុះទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការអនុវត្តគម្រោងវិនិយោគសាងសង់ ចំណតជលយាន(កំពង់ផែសេះស)នេះមានគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាស ការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់របស់ប្រជាពលរដ្ឋនៅក្នុង ខេត្តកែប ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជានេសាទ និងសាធារណជនជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print