សូ លីហ្សា ទើបមានឈ្មោះក្នុងសិល្បៈភ្លាម ម្តាយតាមស្អិតភ្លែត

ចែករំលែក៖

ភ្នំពេញ៖ក្រោយប្រឡូកជាមួយវិស័យសិល្បៈប្រមាណជា២ឆ្នាំកញ្ញាសាច់សូ លីហ្សាអាចប្រមូលការងារក្នុងពិភពសិល្បៈបន្តបន្ទាប់គ្នាជាពិសេសនាងអាចគ្រងតំណែងជាតួអង្គសំខាន់ៗបានជាច្រើនរួចមកហើយ។ ក្រោយចាប់ផ្តើមមានឈ្មោះល្បីបង្គួរក្នុងការងារសិល្បៈគេបានឃើញវត្តមានម្តាយរបស់នាងអ្នកស្រី ឈុំ សិរិម៉ា ដែលគេស្គាល់ថាជាតារាសម្តែងជើងចាស់តាមជាប់ស្អិតមិនឃ្លាតឆ្ងាយពីកូនស្រីទេ។

តារាសម្តែងមានរូបរាងខ្ពស់និងសម្រស់ស្អាតមុខស្រដៀងកូនកាត់បារាំងកញ្ញាសូ លីហ្សា កាន់តែលេចមុខច្រើនក្នុងការងារសិល្បៈដែលជាក្តីរំពឹងមួយក្នុងឱកាសចាប់យកតារាលេចធ្លោក្នុងពេលដ៍ខ្លីខាងមុខគ្រាដែលនាងមានទាំងរូបសម្រស់និងទេពកោសល្យ។ សព្វថ្ងៃនេះលីហ្សាមានអាជីពក្នុងសិល្បៈពីរបីក្នុងដៃដូចជាចាប់កិច្ចការជាតារាបង្ហាញម៉ូដក្នុងក្រុមល្បីមួយនិងជាតារាសម្តែងទាំងភាពយន្ត និងកាយវិការខារ៉ាអូខេដោយនាងកំពុងតែមមាញឹកចេញទៅធ្វើការជារៀងរាល់ថ្ងៃ។

តារាសម្តែងស្រីវ័យ១៩ឆ្នាំរូបនេះបានបញ្ជាក់ថា នាងទើបតែចូលចាប់អាជីពសិល្បៈជិត២ឆ្នាំប៉ុណ្ណោះព្រោះតែមាននិស្ស័យចូលចិត្តតាំងពីក្មេងវ័យម្ល៉េះ។ ជាសំណាងនាងដែរព្រោះថាចូលមកបម្រើវិស័យសិល្បៈមានឱកាសថតសម្តែងសុទ្ធតែជាតួអង្គសំខាន់ឬអាចនិយាយបានថាជាតួឯកបន្តគ្នា។ នាងនិយាយទៀតថាសមិទ្ឋផលដែលនាងសាងបានដូចជាធ្លាប់គ្រងតំណែងតួឯកក្នុងរឿង «អវសានស្នេហ៍» របស់ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៩រឿង «បំណុលប្រាក់ជំពាក់ស្នេហ៍» នៅប៉ុស្តីលេខ៨ជាដើម។ លើសពីនេះបើនិយាយពីថតខារ៉ាអូខេវិញនាងធ្លាប់ថតបទចម្រៀងរបស់លោកខេមរៈសិរីមន្តបទ «ធ្លាក់បាក់ឌុបចប់ស្នេហ៍» និងធ្លាប់ថតខារ៉ាអូខេជូនផលិតកម្ម ថោន ហង្សមាស ស្ទឹងសែន ផលិតកម្មកាលីប និងផលិតកម្មជាច្រើនទៀត។ បន្ថែមពីលើការងារជាតារាសម្តែងនាងក៏ជាអ្នកបង្ហាញម៉ូដប្រចាំក្រុមPOPម៉ូដែលដោយបានសម្តែងក្នុងបណ្តាកម្មវិធីជាច្រើនមកដែរ។ នាងមានឱកាសអាចចេះសម្តែងក៍ព្រោះតែមានម្តាយជាតារាសម្តែងម្នាក់ដែរ ដោយគាត់ឃើញនាងមាននិស្ស័យបានជួយពន្យល់ប្រាប់ពីការសម្តែងព្រមទាំងបូករួមជាមួយការរៀនមើលរៀមច្បងស្តាប់បង្គាប់ចាស់ទុំទើបចេះតែមានឱកាសទៅមុខបានជាមួយអាជីពសិល្បៈនេះ។

ជុំវិញវត្តមានម្តាយតែងនៅជិតស្ទើរគ្រប់ជំហ៊ានព្រោះតែនាងនៅក្មេង ហើយម្តាយនាងគឺអ្នកស្រីឈុំ សិរិម៉ា​ ក៏ជាតារាសម្តែងជើងចាស់ដែលគាត់ដឹងច្រើនអំពីការងារសិល្បៈនិងអាចជួយកិច្ចការនាងបានច្រើន។ នាងបញ្ជាក់ដែរថា មិនមែនម្តាយតាមស្អិតព្រោះតែខ្លាចនាងដើរលេង ឬខ្លាចរំខានពីបុរសៗដែរ ប៉ុន្តែទាក់ទងនឹងការងារសិល្បៈមួយចំនួនប៉ុណ្ណោះ។ តារាស្រីរូបនេះបញ្ជាក់ដែរថានាងនៅតែមានផែនការពង្រឹងស្នាដៃសម្តែងឲ្យបានល្អជាងនេះព្រោះថាសិល្បៈរបស់នាងនៅក្មេងខ្ចីនៅឡើយ បើទោះជានាងសាងស្នាដៃបានច្រើនប៉ុន្តែធៀបជាមួយបងៗពីមុននៅស្តើងនៅឡើយ ណាមួយចង់ឲ្យកេរ្តិ៍ឈ្មោះរបស់នាងមានអ្នកស្គាល់ឲ្យខ្លាំងជាងនេះទៀតផង។ ស្របពេលជាមួយគ្នានេះបើនិយាយពីរឿងស្នេហានាងក៏មិនអាចបើកបេះដូងយកអ្នកណាដែរដោយសារតែនៅវ័យក្មេងណាមួយនាងទើបតែរៀនដល់ថ្នាក់ទី១២ត្រៀមប្រឡងបាក់ឌុបខាងមុខមិនអាចបែងចែករឿងស្នេហាមកឡូកឡាក់ក្នុងវ័យសិក្សានោះទេ។។

អ្នកស្រី ឈុំ សិរិម៉ា ជាម្តាយបានបញ្ជាក់ថា ដើមឡើយអ្នកស្រីពិតជាតាមជាប់ជាមួយកូនស្រីពិតមែនព្រោះតែកូនអ្នកស្រីនៅក្មេង និងមិនទាន់បានដឹងច្រើនអំពីការងារសិល្បៈ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះអ្នកស្រីក៏រវល់នឹងការងារសិល្បៈដែរហើយអ្នកស្រីបានអនុញ្ញាតឲ្យកូនស្រីចេញទៅសម្តែងនៅខេត្តឆ្ងាយៗផងដែរ ដោយមិនមានវត្តមានអ្នកស្រី ដោយត្រឹមមានអ្នកគ្រប់គ្រងកម្មវិធីដែលអ្នកស្រីទុកចិត្តពិសេស កញ្ញា សារ៉ា ដែលជាប្រធានក្រុមបង្ហាញម៉ូត POP Models ។ អ្នកស្រីបញ្ជាក់ថា ចង់ឲ្យកូនស្រីម្ចាស់ការណ៍លើកការងារសិល្បៈ និងផ្តល់ទំនុកចិត្តចំពោះកូនស្រីជានិច្ច។ អ្នកស្រីបន្តថា ការជំរុញកូនស្រីឲ្យប្រឡូកក្នុងការងារសិល្បៈព្រោះតែឃើញកូនស្រីមាននិស្ស័យ និងទេពកោលស្យលើការងារនេះហើយអ្នកស្រីរំពឹងថាកូនស្រីនឹងមានឈ្មោះកាន់តែខ្ពស់ជាងនេះនៅពេលខាងមុខ៕

IMG_0223

10492597_209345639421354_7471678010148219662_n

12038281_418821394995723_2816168748887572060_n

12289615_427360820808447_1967527614438460763_n

IMG_0246

11698590_391799041031292_4538072907336124307_n

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print