កសិករដើរបេះផ្កាក្នុងព្រៃជាន់គ្រាប់មីនផ្ទុះដាច់ជើងម្ខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ប្រជាកសិករម្នាក់ដើរបេះផ្កាក្នុងព្រៃដើម្បីយកទៅលក់នៅប្រទេសថៃ​ បានជាន់គ្រាប់មីនបន្សល់ពីសម័យសង្រ្គាមផ្ទុះដាច់ជើងម្ខាងដ៏រន្ធត់។​

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចចំណោត៨៥​ ស្ថិតក្នុងភូមិឯកភាព​ ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។​

សមត្តកិច្ចមូលដ្ឋានប្រាប់ថា កសិកររងគ្រោះដោយសារផ្ទុះមីនត្រូវបានគេស្គាល់ឈ្មោះ​ ហៀង​ ណាន​ ភេទប្រុស អាយុ៥៥ឆ្នាំ​ រស់នៅភូមិគីឡូដប់ពី​ ឃុំកោះតូច​ ស្រុក-ខេត្តកំពត(មុខរបកសិករ) មកស្នាក់នៅភូមិឃុំកើតហេតុ ។​

ប្រភពខាងលើបន្តថា មូលហេតុក្នុងការជាន់គ្រាប់មីនផ្ទុះបណ្ដាលឲ្យដាច់ជើងខាងឆ្វេងកសិករនេះ​ ដោយសារគាត់ចូលព្រៃដើរបេះផ្កាព្រៃយកទៅលក់នៅប្រទេសថៃ។​ ប្រភពបន្រទៀតថាក្រោយកើតហេតុជនរងរបួសត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅបរទេសថៃ៕

IMG_0289

IMG_0288

ដោយ៖ ប៉ឹម ពិន

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print