ឃាត់ខ្លួនមនុស្ស៣៨នាក់​ ដែលល្មេីសបំរាម​សុខាភិបាល និងធ្វេីការផាកពិន័យតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ រដ្ឋបាលក្រុងសិរីសោភ័ណបានចាប់ផ្តេីមចុះអនុវត្តន៍​វិធានតឹងរឹងចំពោះអ្នកដែលល្មេីសនិងបំរាមប្រមូលផ្តុំ​ ការជួបជុំផឹកស៊ី​ លេងកីឡា​ ល្បែង​ស៊ី​សង​ផ្សេងៗ​ ដោយធ្វេីការផាកពិន័យតាមតាមច្បាប់​ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា
ចុះអនុវត្តវិធានការតឹងរឹងនេះចាប់ផ្តេីមពីល្ងាចថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ​២០២១ក្នងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
ក្នុងនោះដែរលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណ:បញ្ជាការឯកភាពក្រុង​សិរីសោភ័ណ​ បានបញ្ជាក់ថា​ ការអនុវត្តរឹតបន្តឹងនេះ​ គឺធ្វេីឡេីងដូចភ្លៀងរលឹម​ ដោយផ្តោតសំខាន់​ មិនអនុញ្ញាត​ឲ្យមានសកម្មភាពនៃការជួបជុំផ្សេង​ៗ ដូចជា​ ការជួបជុំផឹកស៊ី​ លេងល្បែងស៊ីសង​ សកម្មភាពលេងកីឡា​ មានលក្ខណៈ​ប្រមូលផ្តុំ ដែលល្មេីសនឹងវិធានការសុខាភិបាល​។ ករណីបែបនេះអាជ្ញាធរត្រូវតែអនុវត្តដោយគ្មានការលេីកលែង ពពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស មិនគោរពតាមវិធានការសុខាភិបាល​ នឹងត្រូវមានការផាកពិន័យ តាមច្បាប់​ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោក​ ហ៊ឹល​ រ៉ាយ៉ា​ បានបញ្ជាក់ទៀតថា​ អាជ្ញាធរ​ បានធ្វើការប្រមូលអ្នកដែលល្មើស​ នឹងបំរាមសុខាភិបាល​ មានចំនួន៧​ទីតាំង​ នៅក្នុងសង្កាត់ព្រះពន្លា​,​ សង្កាត់អូរអំបិល​ និងសង្កាត់កំពង់ស្វាយ​ ឃាត់ខ្លួនបានចំនួន៣៨​នាក់ ដើម្បីយកទៅធ្វើសំណាក​ មុនធ្វើការផាកពិន័យ តាមច្បាប់​ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ក្រោយយកសំណាកទាំង៣៨នាក់​ទៅធ្វើតេស្ត ជាលទ្ធផល​ឃើញវិជ្ជមាន​កូវីដ​-១៩ ម្នាក់​ ត្រូវបានយកទៅព្យាបាល​។ បន្ទាប់មកក៏បានធ្វេីការពិន័យតាមវិធានការរដ្ឋបាលលើមនុស្សទាំង៣៨នាក់នេះផងដែរ ៕

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print