នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ស្តីពីករណីលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួច ( ម៉ូតូSUZUKI.ម៉ាកnex ) របស់ប្រជាពលរដ្ឋត្រូវ កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន-នៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង ៤៥នាទី នៅចំណុចផ្ទះជួលផ្លូវ៩០៧ ក្រុមទី ៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

-ជនរងគ្រោះ ឈ្មោះសុង សំរ៉ស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ បន្ទប់ជួលក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

– ជនសង្ស័យឈ្មោះ សុខ ខួច ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះ៨៦Eo ផ្លូវ១៤១ សង្កាត់អូរឫស្សី១ ខណ្ឧ៧មករា (មានសារធាតុញៀន ) អវិជ្ជមានកូវីដ១៩ ។
*សំភារៈ ដក ហូតៈ
_ដែកសំបែតចុងស្រួចចំនួន០១
_សោរខ្សៀលេខ៨ចំនួន០១
_សោរលេខ៨ចំនួន០១
_ដងា្កប់ចំនួន០១
_ទុរវីសចំនួន០២+ខ្សៀសំរាប់ដោះប៊ូសុីម៉ូតូចំនួន០១
_ក្រាមសរថា្ល០១កញ្ចប់ថង់តូច
_ម៉ូតូ០១គ្រឿងម៉ាកSUZUKI.nex ពណ៍ទឹកប្រាក់(ស៊េរី019) សា្លកលេខភ្នំពេញ1HV9725 (របស់ជនរងគ្រោះ ) ។

–បើតាម លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន នៅថ្ងៃទី ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួលនៅចំណុចកេីតហេតុខាងលេី រួចក៏ដើរឡើងទៅបន្ទប់ជាន់ទី១ស្រាប់តែមានជនសង្ស័យបានដេីរចេញពីក្រៅមកដល់ចំណុចកេីតហេតុឃេីញម៉ូតូជនរងគ្រោះចតទុកខាងក្រោមបន្ទប់ជួល ស្ងាត់ពុំមានមនុស្សបានធ្វេីសកម្មភាពលួចប្រើដែកសំប៉ែតចុងស្រួចកាច់បំបែកសោរកុងតាក់ម៉ូតូ បានហើយជិះ ត្រូវម្ចាស់ម៉ូតូឃើញក៍ស្រែកចោរៗ កំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុសិ្តទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ។  ចំពោះមុខផ្នែកជំនាញខណ្ឌ+ប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ចូនតាមនីតិវិធី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print