អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយស្បៀងអាហារជូនពុកម៉ែបងប្អូន នៅឃុំតាគង់ ស្រុកម៉ាឡៃចំនួន១០០ គ្រួសារ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​សាលាខេត្តបន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ព្រមទាំងមន្ត្រី អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារជូនពុកម៉ែបងប្អូន នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន១០០ គ្រួសារ ជាអំណោយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

អំណោយក្នុងមួយគ្រួសារ ទទួល អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុីអុីវ១យួរ ទឹកត្រី ១យួរ មុង១ និងភួយ១។

ជាមួយគ្នានេះ​ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print