ម៉ាឡេស៊ីមានគម្រោងបើកទ្វារសេដ្ឋកិច្ចនៅលើកោះ Langkawi ដែលជាកោះរម្មណីយដ្ឋានដាច់ដោយឡែក ដូចជាកោះភូកេតប្រទេសថៃ ។ កោះ Langkawi នៅក្នុងរដ្ឋ Kedah នឹងចាប់ផ្តើមបើកទ្វារទេសចរណ៍សម្រាប់អ្នកទេសចរណ៍ក្នុងស្រុកចាប់ពីថ្ងៃទី១៦ខែសីហា ។ ម៉ាឡេស៊ីបានត្រៀមលក្ខណៈរស់នៅជាមួយកូវីដ១៩ បើទោះបីមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពសក្តី។ ដូចទៅនឹងប្រទេសថៃបានបើកទ្វារទេសចរណ៍តាមកម្មវិធី «Phuket Sanbox»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin បានឲ្យដឹងថា កូវីដ១៩ ត្រូវបានចាត់ទុកថាជាជំងឺរាតត្បាតក្នុងស្រុក ហើយដល់ពេលដែលម៉ាឡេស៊ីត្រូវរស់នៅជាមួយកូវីដ១៩ ។ តំបន់ទេសចរណ៍ ផ្សេងទៀតនឹងត្រូវបើកដំណើរការក្រោយពេលដែលចំនួនពលរដ្ឋចាក់វ៉ាក់សាំងបាន៨០% ។ តាមការលើកឡើងរបស់ក្រសួងទេសចរណ៍ វប្បធម៌ ប្រពៃណីម៉ាឡេស៊ីបានឲ្យដឹងថា កោះ Langkawi គឺជាជំរើសដំបូងសម្រាប់សកម្មភាពជួបជុំគ្នា ដោយសាតែស្ថិតនៅលើកោះងាយស្រួលក្នុងការគ្រប់គ្រង ។ ពលរដ្ឋរស់នៅលើកោះមានប្រមាណ ១១៩.០០០នាក់ ទទួលបានការចាក់វ៉ាក់សាំង គ្រប់គ្រាន់តាំងពីថ្ងៃទី ៣១ខែសីហា ។ ចំណែកអ្នកទេសចរណ៍ទៅកម្សាន្តនៅទីនោះ គឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ទើបអាចទៅកន្សាន្តបាន៕ដោយ៖ធីរីណា
ឆ្នេរ Pantai Cenang នៅលើកោះ Langkawi នៅ Kedah ប្រទេសម៉ាឡេស៊ី។ ប្រភព៖ Mohd Rasfan/AFP/Getty Images.
រូបថត៖THX/TTXVN.