តោះ! មកស្គាល់ពីប្រវត្តិសាស្រ្តភ្នំយ៉ាត​ ខេត្ត​ប៉ៃលិន​មានអ្វីគួរឱ្យជាប់ចិត្តខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ កាលពីថ្ងៃទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ បានឱ្យដឹងថា​៖​ ភ្នំ​យ៉ាត​ ជាភ្នំធម្មជាតិ និងប្រវត្តិសាស្ត្រដ៏កម្រមួយរបស់កម្ពុជា​ដែលមានតម្លៃ​មិន​អាច​​កាត់ថ្លៃបាន។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ភ្នំ​យ៉ាត​មានជាអាទិ៍៖

*១.ដីភ្នំនេះពិតជា«ដីសុវណ្ណភូមិ»លើកមុខមាត់និង កិត្តិយសប្រជាជន កម្ពុជាគ្រប់រូប
*២.ប្រាសាទបុរាណ«ប្រាំបីទិស»
*៣.ចេតិយព្រះអង្គ «ចូឡាមណី»
*៤.ព្រះវិហារវត្តភ្នំយ៉ាត
*៥.រូបសំណាក ព្រះអង្គ «អភយមុទ្រា»
*៦.រូបសំណាក លោកយាយ «យ៉ាត»
*៧.ត្រង់សេ​មួយកន្លែងប្រើនៅសម័យសង្រា្គម។ មិនតែប៉ុណ្ណោះ​ជាទីជម្រកធម្មជាតិរបស់សត្វ និងរុក្ខជាតិ ភ្នំនេះស្ថិតនៅក្នុង ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

គួរបញ្ជាក់ថា​​ រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យក្រសួងបរិស្ថានរៀបចំ​បង្កើតភ្នំ​នេះ​ទៅជា«តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត» កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ មានផ្ទៃដីសរុបសាមសិបពីរហិកតា សម្រាប់​ជាកេរ្តិ៍មរតក​មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗ។ ធ្លាប់មានជនជាតិដើមភាគតិច«កូឡា»រស់នៅក្បែរភ្នំនេះ កាលពីពេល​កន្លងមក។ ជាភ្នំប្រវត្តិសាស្ត្រ និងភ្នំស័ក្តិសិទ្ធខ្លាំងណាស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print