ក្រសួងបរិស្ថាន៖ បន្តប្រគល់មធ្យោបាយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តនូវភាពជាម្ចាស់ក្នុង ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ខូវ សូវៀត ទីប្រឹក្សាលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្ត ដឹកសំរាមចំនួន ១គ្រឿង និងម៉ូតូកង់បីដឹកសំរាមចំនួន ១គ្រឿង ជូនទៅរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល ក្រោយពីបានធ្វើការតុបតែង និងបំពាក់ GPSរួច។

ប្រគល់រថយន្ត ដឹកសំរាមចំនួន ១គ្រឿង និងម៉ូតូកង់បីដឹកសំរាមចំនួន ១គ្រឿង ជូនទៅរដ្ឋបាលស្រុកលើកដែកនេះ​ គឺដើម្បីចូលរួមគាំទ្រការផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង

-ពង្រីកការសេវាប្រមូល សម្អាត ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល និងធានានិរន្តរភាព ។

-គាំទ្រដល់រដ្ឋបាលក្រុង ស្រុកធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។

-ក្រសួងស្នើសុំដល់រដ្ឋបាលស្រុកត្រូវមានការគ្រប់គ្រង ថែទាំ និងប្រតិបត្តិការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមាននិរន្តរភាព។

គួរបញ្ជាក់ថា​ នាឱកាសនោះដែរ​ ដោយមានការចូលពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង លោកប្រធាន-អនុប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល តំណាងរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print