ខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ១៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់

ចែករំលែក៖

ខេត្តកំពង់ចាម, សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ១៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកោះសូទិន ០៤នាក់, ស្រុកជើងព្រៃ ២៧នាក់, ស្រុកព្រៃឈរ ០៣នាក់, មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តក្រចេះ ០១នាក់ ក្នុងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាមមានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ១៩នាក់ (សរុបចំនួន៤,៥២៩នាក់)។ អ្នកជំងឺទាំង ១៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន៨២២នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៣៨នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន ៦០២នាក់) និងបន្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ៕

...

ដោយ, អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print