ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មនុស្សចំនួន៥២នាក់ ជាលទ្ធផលរកឃេីញវិជ្ជមានជំងឺកូវីដ១៩ចំនួន២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta បន្តទៀត។
អាជ្ញាធរបានឱ្យដឹងថា នៅចំណុចបរិវេណផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១ មានអ្នកជីងឺកូវី១៩ និងត្រូវ បានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។
បន្ទាប់មកនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩បន្តចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្បែរមនុស្សចំនួន៥២នាក់បន្ថែមទៀត ជាលទ្ធផលរកឃេីញវិជ្ជមាន២នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
ដោយ៖សុខាសែនជ័យ