ក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋចំនួន៥២នាក់រកឃេីញវិជ្ជមានកូវីដ១៩ចំនួន២នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ​៖​នៅព្រឹកថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ មនុស្សចំនួន៥២នាក់​ ជាលទ្ធផលរកឃេីញ​វិជ្ជមានជំងឺកូវីដ១៩ចំនួន២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត​ និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta បន្តទៀត។
អាជ្ញាធរបានឱ្យដឹងថា​ នៅចំណុចបរិវេណផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១​ មានអ្នកជីងឺកូវី១៩​ និងត្រូវ បានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។
បន្ទាប់មកនៅព្រឹកថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩បន្តចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្បែរមនុស្សចំនួន៥២នាក់បន្ថែមទៀត​ ជាលទ្ធផលរកឃេីញវិជ្ជមាន២នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print