លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន ចេញពីស្នាក់ការបក្សស្រុក លោកប្រធានក្រុមការងារ និងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ដែលមានកម្ពស់បីជាន់ អាចទទួលអ្នកជំងឺបាន ៨០នាក់ ដែលគ្រោងនឹងដាក់សម្ពាធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយ តបនឹងការកង្វះខាតបន្ទប់សម្រាកព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសឲ្យ ទាន់សភាពការនៃការចាំបាច់ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ នេះតែម្តង។

បើតាមការបញ្ជាក់លើផេកផ្លូវការរបស់លោករដ្ឋមន្ត្ត្រីប្រធានក្រុមការងារបានបញ្ជាក់ថា, បច្ចុប្បន្ន ការសាងសង់មន្ទីរពេទ្យនេះសម្រេចបាន ៩០ភាគរយហើយ នៅការងារបន្ទាប់បន្សំមួយចំនួនតូចដែលកំពុងពន្លឿនការសាងសងឲ្យហើយមុនបំណាច់ឆ្នាំនេះ។

សូមជម្រាបជូនថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាពិសេសដើម្បីជួយសម្រួលការលំបាករបស់មន្ទីរពេទ្យបង្អែក កន្លងមកថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០២គ្រឿង និងប្រេងម៉ាស៊ូតមួយចំនួនទៀតផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print