តុលាការសម្រេច​ឃុំខ្លួនជនត្រូវចោទ ជាថៅកែដេប៉ូខ្សាច់ម្នាក់ ជាប់ចោទ ចេញសែកស្អុយ ៤០ម៉ឺនដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្ន !

ចែករំលែក៖

ភ្នំពេញ, កាលពី​រសៀល​ថ្ងៃ​ទី​៣​ កញ្ញា ឆ្នាំ​២០២១ ម្សិលមុិញ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ថៅកែ​ដេប៉ូ​ខ្សាច់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​ពោល​ គឺ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​)​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សូមបញ្ជាក់ថា, ជនត្រូវចោទ មានឈ្មោះ លាង សុង​លី ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ២០​អឺ ភូមិ​ត្រពាំង​ល្វា សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។
បើយោងតាម សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ឈ្មោះ លាង សុង​លី គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក ប្លង់ សុផល​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ២៥៩ អយ​ង ចុះ​ថ្ងៃ​ទី ២៤​ខែសីហា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​សាកសួរ​លើ​បណ្ដឹង​របស់​ឈ្មោះ តាំង ហ្គិ​ច​លៀង ដែល​បាន​ប្ដឹង​ពី​បទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន » ពាក់ព័ន្ធ​និង​ករណី​ជំពាក់​លុយកាក់ ប្រមាណ​៤០​ម៉ឺន​ដុល្លារ ហើយ​ចេញ​សែក​សង​ទៅ​ម្ចាស់បំណុល​វិញ ប៉ុន្តែ​សែក​នោះ​គ្មាន​លុយ​សោះ ទើប​តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បញ្ជូន​សំណុំរឿង​និង​ជន​ត្រូវ​ចោទ​ឲ្យ​ចៅក្រមស៊ើបសួរចាត់ការ​តាម​នីតិវិធី ។

សូមជម្រាបថា, រហូត​ដល់​ល្ងាច​ថ្ងៃ​ទី០៣ ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​សើ​ប​សួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនត្រូវចោទឈ្មោះ លាង សុង​លី ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពី​បទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន » ពាក់ព័ន្ធ​និង​ករណី​ជំពាក់​លុយកាក់ ប្រមាណ​៤០​ម៉ឺន​ដុល្លារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print