ខេត្តត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បាបញ្ជាក់ពីការរកឃើញមនុស្សចំនួន ៦៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ ខណៈអ្នកជាសះស្បេីយ ៤៤នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា អ្នកជំងឺទាំង ៩២នាក់នេះ ត្រូវបានរកឃើញនៅស្រុកពញាក្រែក,ស្រុកតំបែរ, ស្រុកមេមត់,ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ ,និងក្រុងសួង ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ដោយឡែកក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕ដោយ៖សហការី
សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅខាងក្រោមនេះ៖