ខេត្តត្បូងឃ្មុំ៖​ សេចក្ដីប្រកាសព័ត៌មានស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៦៦នាក់ អ្នកជាសះស្បើយ ៤៤នាក់ ក្នុង​ថ្ងៃទី០៣ ខែកញ្ញា​!

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៤ ខែកញ្ញា​ ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន​ ៦៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០៣ ខែកញ្ញា​​ម្សិលមិញនេះ​ ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា​ អ្នកជំងឺទាំង​ ៩២នាក់នេះ ត្រូវបានរកឃើញនៅ​​ស្រុកពញាក្រែក,​ស្រុកតំបែរ​, ស្រុកមេមត់,ស្រុកត្បូងឃ្មុំ​,​​ ស្រុកអូររាំងឪ​ ,និងក្រុងសួង​ ​ខេត្ត​ត្បូង​ឃ្មុំ​។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ដោយឡែក​ក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕ដោយ​៖សហការី​

សូម​អាន​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ​ នៅខាងក្រោមនេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print