ខេត្តសៀមរាប៖ បន្ទាប់ព្រឹត្តិការណ៍ដ៏កក្រើក តន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ ចាប់បើកឆាកដំបូងនៅខេត្តបាត់ដំបង ផ្សារទំនើបភូពុយ កាលពីសប្តាហ៍មុន ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័របានធ្វើដំណើរមកដល់ខេត្តសៀមរាម ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណាខាងមុខសារមន្ទីរអប្សរា គ្យុងយូ កាលថ្ងៃទី ២៥ ដល់ ២៦ ខែមីនា ឆ្នាំ ២០១៦ ដោយមានការចូលរួមទស្សនិកជន ក្រុមកីឡាករបាល់ទះ និងអ្នកគាំទ្របាល់ទះយ៉ាងច្រើនកុះករ។
កម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលជាតំបន់រមនីយដ្ឋានប្រាង្គប្រាសាទអង្គវត្តដ៏ល្បីល្បាញជុំវិញពិភពលោក បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកជាច្រើនចូលទស្សនាការប្រកួតវគ្គជម្រុះបាល់ទះឆ្នេរខ្សាច់ និងចូលរួមកម្មវិធីជាច្រើនដែលបានរៀបចំឡើងយ៉ាងពិសេសដោយស្រាបៀរ អាន់ឆ័រ ដូចជាលេងល្បែងកម្សាន្តដើម្បីឈ្នះ រង្វាន់ ជាវសម្ភារៈកីឡាក្នុងតម្លៃពិសេស ថតរូបទុកអនុស្សាវរីយ៍ និង មានកម្មវិធីកម្សាន្តច្រើនបែបទៀត។ នៅពេលល្ងាច ពួកគេបានរីករាយជាវស្រាបៀរអាន់ឆ័រ ដោយមានការបញ្ចុះតម្លៃ រួមទាំងការប្រគំតន្ត្រី ដែលចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យកក្រើកដល់ក្រុងសៀមរាមពីររាត្រីជាប់គ្នាជាមួយវត្តមាន ខេមរៈសេរីមុន ឆាយវីរៈយុទ្ធ នីកូ និង តារាចម្រៀងកំពុងនិយមជាច្រើនរូបទៀត។
សម្រាប់ការប្រកួតនៅមណ្ឌលសៀមរាបរយៈពេលពីរថ្ងៃជាប់គ្នាដោយមានការចូលរួមពីក្រុមបាល់ទះចំនួន ៣២ ក្រុមដើម្បីប្រកួតដណ្តើមកៅអីសម្រាប់ចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ គេបានរកឃើញក្រុមខ្លាំងចំនួនបួន ក្រុមដែលត្រូវចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៥ ខែមេសានៅខេត្តព្រះសីហនុ រួមមានក្រុមម្ចាស់ជ័យលាភីលេខ1ប្រចាំខេត្តសៀមរាបបានទៅក្រុម យុវជនសៀមរាប ទទួលបានទឹកប្រាក់រង្វាន់ 1,000$ និងមេដាយមាស ជ័យលាភីលេខ 2 បានទៅក្រុម យុវជនក្រុងអង្គរ A ទទួលបានទឹកប្រាក់រង្វាន់ 500$ និងមេដាយប្រាក់ ជ័យលាភីលេខ 3 បានទៅក្រុម កូននាគឆ្លងដែន ទទួលបានទឹកប្រាក់រង្វាន់ 300$ និងមេដាយសំរិទ្ធ និងជ័យលាភីលេខ 3 ស្ទួនបានទៅក្រុម រាជសីឆ្លងដែន ទទួលបានទឹកប្រាក់រង្វាន់ 300$ និងមេដាយសំរិទ្ធ ។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាកម្មវិធីពិសេសនៅខេត្តកំពង់ចាមឲ្យបានច្រើនកុះករ។
ព័ត៌មានបន្ថែមអំពីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ 2016 សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 077 777 928/ 012 798 504/ 081 888 779 ៕
ដោយ៖ ថម សន