ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អច្ឆរិយៈ​សៀម​រាប

ចែករំលែក៖

​ខេត្តសៀមរាប​៖​ បន្ទាប់​ព្រឹត្តិការណ៍​ដ៏​កក្រើក​ តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ ចាប់​បើក​ឆាក​ដំបូង​នៅ​ខេត្តបាត់ដំបង​ ផ្សារ​ទំនើប​ភូ​ពុ​យ​ កាលពី​ស​ប្តា​ហ៍​មុន​ ដោយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​របា​ន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​សៀម​រាម​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរិ​វេ​ណា​ខាង​មុខ​សារមន្ទីរ​អប្សរា​ គ្យុ​ង​យូ​ កាល​ថ្ងៃ​ទី​ ២៥​ ដល់​ ២៦​ ខែមីនា​ ឆ្នាំ​ ២០១៦​ ដោយ​មានការ​ចូលរួម​ទស្សនិកជន​ ក្រុម​កីឡាករ​បាល់ទះ​ និង​អ្នកគាំទ្រ​បាល់ទះ​យ៉ាងច្រើន​កុះករ​។​

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខេត្តសៀមរាប​ ដែល​ជា​តំបន់​រម​នី​យ​ដ្ឋា​ន​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​បាល់ទះ​ឆ្នេរ​ខ្សាច់​ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ​ អាន់​ឆ័​រ​ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​ រង្វាន់​ ជាវ​សម្ភារៈ​កីឡា​ក្នុង​តម្លៃ​ពិសេស​ ថតរូប​ទុក​អនុស្សាវរីយ៍​ និង​ មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត​។​ នៅ​ពេល​ល្ងាច​ ពួក​គេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ ដោយ​មានការ​បញ្ចុះតម្លៃ​ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុង​សៀម​រាម​ពីរ​រាត្រី​ជាប់​គ្នា​ជាមួយ​វត្តមាន​ ខេមរៈ​សេរី​មុន​ ឆាយ​វី​រៈ​យុទ្ធ​ នី​កូ​ និង​ តារាចម្រៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត​។​

​សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​សៀមរាប​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយ​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​ ៣២​ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​ គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​ ១៥​ ខែមេសា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​1​ប្រចាំ​ខេត្តសៀមរាប​បាន​ទៅ​ក្រុម​ យុវជន​សៀមរាប​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 1,000$​ និង​មេដាយមាស​ ជ័យ​លា​ភី​លេខ​ 2​ បាន​ទៅ​ក្រុម​ យុវជន​ក្រុង​អង្គរ​ A​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 500$​ និង​មេដាយ​ប្រាក់​ ជ័យ​លា​ភី​លេខ​ 3​ បាន​ទៅ​ក្រុម​ កូន​នាគ​ឆ្លង​ដែន​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 300$​ និង​មេដាយ​សំ​រិ​ទ្ធ​ និង​ជ័យ​លា​ភី​លេខ​ 3​ ស្ទួន​បាន​ទៅ​ក្រុម​ រាជ​សី​ឆ្លង​ដែន​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 300$​ និង​មេដាយ​សំ​រិ​ទ្ធ​ ។​

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​ទៀត​គឺ​៖​ កំពង់ចាម​ បឹង​ស្នាយ​ ជាប់​ធនាគារ​អេ​ស៊ី​លី​ដា​ពី​ថ្ងៃ​ទី​ 01-02​ មេ​សា​ 2016​ ។​

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ​។​

​ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ https://www.facebook.com/AnchorBeerKH/​ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​ 077​ 777​ 928/​ 012​ 798​ 504/​ 081​ 888​ 779​ ៕​ ​

ses (2)

ses (3)

ses (1)

ses (4)

ses

_PG_0100 copy

ដោយ៖ ថម​ សន​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print