កម្លាំងទាហានជាង១០នាក់បានហ៊ុមព័ទ្ធស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ រំដោះយករថយន្ដដឹកឈើតែមិនបានសម្រេច

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ កម្លាំងយោធា ប្រមាណជាង១០នាក់បានហ៊ុមព័ទ្ធស្នាក់ ការរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បី ទាមទារឱ្យជំនាញរដ្ឋបាលព្រៃឈើដោះ លែងរថយន្ដរបស់ខ្លួនដែលដឹកឈើប្រភេទលេខ២ហើយត្រូវកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយសមត្ថកិច្ចចម្រុះបង្ក្រាបបានរយៈពេលជាង១ខែមកហើយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ។

សកម្មភាពហ៊ុមព័ទ្ធទីស្នាក់ការសង្កាត់ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង នេះគឺបាន ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលរហូតដល់មានកិច្ចអន្ដរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ទើបកម្លាំង យោធានេះដកថយទៅវិញនិងស្ងប់ស្ងាត់ ។

លោក ឃន ខែម នាយសង្កាត់រដ្ឋ បាលព្រៃឈើបានឱ្យដឹងថា កម្លាំងទាហាន ប្រមាណជាង១០នាក់បានមកសុំឱ្យដោះលែងរថយន្ដដឹកឈើដែលសមត្ថកិច្ចបានចាប់រយៈពេល១ខែហើយដោយមន្ដ្រី យោធាដែលដឹកនាំកម្លាំងទាហានមក នោះមានឈ្មោះ ឆាម ឡាំ ជាមេបញ្ជា ការវរសេនាតូចអន្ដរាគមន៍លេខ២៤៣ ចំណុះកងពលតូចអន្ដរាគមន៍លេខ៤នៃ កងពលធំអន្ដរាគមន៍លេខ២ ។ លោក បន្ដថា ដំបូងមន្ដ្រីយោធាឈ្មោះ ឆាម ឡាំ បានកាន់ឯកសារសុំអន្ដរាគមន៍ ដែល មានចំណាររបស់លោកអភិបាលខេត្ដ និង នាយករដ្ឋបាលរបស់សាលាខេត្ដឧត្ដរមានជ័យដែលខ្លួនបានស្នើសុំអន្ដរាគមន៍ មកហុចទៅឱ្យមន្ដ្រីមេព្រៃ តែទាហាន ដែលមកជាមួយគឺនៅខាងក្រៅស្នាក់ការ រដ្ឋបាលព្រៃឈើ ។

លោកនាយសង្កាត់បន្ដថា នៅពេល លោកពិនិត្យមើលឯកសារតែពុំឃើញ មានចំណារពីនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដលោកបានប្រាប់ទៅមន្ដ្រីយោធាឈ្មោះ ឆាម ឡាំ ឱ្យទៅជួបនាយខណ្ឌសិនលោក មិនអាចប្រគល់រថយន្ដដឹកបទល្មើស ឈើទៅបានទេ ។ ភ្លាមៗនោះមន្ដ្រីយោធា ឈ្មោះ ឆាម ឡាំ បាននិយាយថា មិនឱ្យក៏ ត្រូវតែយករថយន្ដដឹកឈើចេញដែរ ។ ពេលនោះឈ្មោះឆាម ឡាំបាន បញ្ជាកូន ចៅរបស់ខ្លួនទៅបញ្ឆេះរថយន្ដដឹកឈើ ហើយគ្នីគ្នាផ្សេងៗទៀតបានទៅបើកទ្វារ របងស្នាក់ការរដ្ឋបាលព្រៃឈើបម្រុងបើករថយន្ដដឹកឈើចេញ តែលោកក៏បាន បើករថយន្ដទៅបិទនៅមុខស្នាក់ការហើយមន្ដ្រីយោធាបានបើករថយន្ដម៉ាកវីហ្គោពណ៌ត្រេអ៊ី ពាក់ស្លាកលេខខម៧៦១៦ ដែលមានបិទឡូហ្គោកងពលធំអន្ដរាគ មន៍លេខ២ក្នុងគោលបំណងមិនឱ្យរថយន្ដមេព្រៃដាក់ញំងនៅមុខស្នាក់ការ ។ ប៉ុន្ដែ ភ្លាមៗនោះមានកម្លាំងរបស់កងរាជអាវុធហត្ថស្រុកអន្លង់វែងជាច្រើននាក់មកធ្វើ អន្ដរាគមន៍ទាន់ពេលវេលាទើបកម្លាំង យោធាទាំងនោះបានដកថយចេញដោយ កិច្ចការអន្ដរាគមន៍ពីមេកងពលលេខ៤ ឧត្ដមសេនីយ៍ទោ សន ស៊ា ឱ្យបញ្ឈប់ សកម្មភាពព័ទ្ធយករថយន្ដដឹកឈើដោយសន្យាថា មិនឱ្យមានរឿងអ្វី កើតឡើង ហើយឱ្យមន្ដ្រីយោធាដោះស្រាយជាមួយជំនាញរដ្ឋបាលព្រៃឈើទៅតាមច្បាប់ព្រៃឈើ ។

តាមការឱ្យដឹងពីសមត្ថកិច្ចនៅក្នុង ស្រុកអន្លង់វែងថារថយន្ដដឹកឈើប្រភេទលេខ២របស់អង្គភាពកងពលតូចអន្ដរាគមន៍លេខ៤នេះបានធ្វើសកម្មភាពដឹក ជញ្ជូនបទល្មើសឈើជិត១០ឆ្នាំមកហើយចេញពីទឹកដីស្រុកត្រញំងប្រាសាទដោយឆ្លងកាត់ស្រុកអន្លង់វែង ក្រុងសំរោងទៅ ដាក់ក្នុងបន្ទាយរបស់ខ្លួននៅស្រុកបន្ទាយ អំពិល និងបន្ដយកទៅលក់នៅដេប៉ូខេត្ដ បន្ទាយមានជ័យ ។ ការដឹកជញ្ជូនឈើ របស់អង្គភាពកងពលតូចលេខ៤ខាងលើសមត្ថកិច្ចបានបញ្ជាក់ថា បានធ្វើអាជីវ កម្មដឹកជញ្ជូនឈើដោយប្រើប្រាស់រថ យន្ដអំណោយ និងសំអាងថាដឹកយកទៅ កសាងអង្គភាពអស់រយៈពេលជាច្រើន ឆ្នាំមកហើយ ៕

២

១

៤

៦

៥

៣

ដោយ៖ ប៉ែន នួន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print