រថយន្តដឹកសាំងក្រុមហ៊ុនPTT បុកជាមួយរថយន្តដឹកសាំងក្រុមហ៊ុនTELA

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចគីឡូម៉ែត្រ១៥២-១៥៣ ស្ថិតក្នុងភូមិ-ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១១ និង១១នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តដឹកប្រេងក្រុមហ៊ុនភីធីធី ពាក់ស្លាកលេខភ្នំពេញ3A-3659 មានទិសដៅស្របគ្នាជាមួយនិងរថយន្តដឹកប្រេងក្រុមហ៊ុនតេលា ពាក់ស្លាកលេខភ្នំពេញ4A-1841 លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងកាត់ក៏បណ្តាលឲ្យរថយន្តក្រុមហ៊ុនដឹកប្រេងភីធីធី ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តតេលា ចំពីខាងក្រោយ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា គ្រោះថ្នាក់ខាងលើនេះពិជាសំណាងផងដែរដោយមិនធ្វើឲ្យឆាបឆេះ គ្រាន់តែរថយន្តក្រុមហ៊ុនដឹកប្រេងតេលា ខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តដឹកប្រេងភីធីធី ខូខាតផ្នែកខាងមុខក៏ធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុក្រុមហ៊ុនភីធីធីឈ្មោះមុត សាវឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំ-ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយឡែនអ្នកបើកបររថយន្តក្រុមហ៊ុនតេលាឈ្មោះជា ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបាននាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីធ្វើការដោះស្រាយតាមនីតិវិធី រវាងដំណាងក្រុមហ៊ុនទាំងពីរ។ ពុំមានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរធ្ងន់ធ្ងរនោះទេ ហើយភាគីទាំង២ក៏ទទួលស្គាល់ពីកំហុស និងហេតុការណ៍គ្រោះថ្នាក់នេះរៀងៗខ្លួន៕

20160329032208 (2)

20160329032208 (1)

20160329032208 (3)

20160329032208

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print