អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ បើយោងតាមប្រភពពី រដ្ឋបាល ខេត្តកណ្ដាលបានបញ្ជាក់អោយដឹងថា, បន្ទាប់ពីទទួលរងនូវទឹកភ្លៀងជាបន្តបន្ទាប់ បានបណ្ដាលឲ្យតំបន់មួយចំនួននៅក្នុងក្រុងតាខ្មៅរងការជន់លិច ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ។

មានប្រសាសន៍ នាឱ្យកាសចុះពិនិត្យនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក ដែលបណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ខេត្តកណ្ដាល ក៏ដូចជាក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀតគ្រប់ស្ថានីយបងទឹកទាំងអស់ ត្រូវដំណើរការបូមទឹកដើម្បីរំដោះទឹកក្នុងក្រុងតាខ្មៅឲ្យអស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print