រដ្ឋបាល​ខេត្ត​កណ្ដាល​៖​ បេី​កកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ដែលមានទីតាំងស្ថិតភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សូមជម្រាបជូនថា មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ ហិកតា ក្នុងនោះមាន២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាងសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាជាង ៤៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ នឹងអាចទទួលព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណជាងពីរពាន់នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ និងលោកបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឲ្យបានរួចរាល់តាមការគ្រោងទុក៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print