អង្គភាពមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត បញ្ជាក់ថា សង្កេតឃើញថាជំងឺកូវីដ-១៩ មានការធូរស្រាល មន្ទីរពេទ្យបានរៀបចំ និងពង្រឹងការផ្តល់សេវា រួមមានសេវាពិគ្រោះជំងឺទូទៅឡើងវិញ !

ចែករំលែក៖

ភ្នំពេញ, មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត មានកិត្តិយសសូមជំរាបជូនដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាជំងឺកូវីដ-១៩ មានការធូរស្រាល មន្ទីរពេទ្យបានរៀបចំ និងពង្រឹងការផ្តល់សេវា រួមមានសេវាពិគ្រោះជំងឺទូទៅ ជម្ងឺឯកទេសសម្ភព រោគស្ត្រី ជម្ងឺសរសៃប្រសាទ ជំងឺក្រពះពោះវៀន ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺមហារីក ជំងឺសួត ជំងឺទឹកនោមផ្អែម សន្លាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺភ្នែក ជំងឺសើស្បែក ជំងឺមាត់ ធ្មេញ និងជំងឺឯកទេសវះកាត់ បាក់បែក ឆ្អឹង ជំងឺតំរងនោម ជំងឺក្រពះ ពោះវៀន ប្រព័ន្ធរំលាយអាហារ។ មន្ទីរពេទ្យក៏មានផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាលាងឈាម សេវាមន្ទីរពិសោធន៍ សេវាថត ឆ្លុះ ស្កេន ។ ល។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទំាងអស់មេត្តាជ្រាប និង សូមគោរពជូនពរ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសុខភាពល្អ និង សុវត្ថិភាពគ្រប់ៗគ្នា។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៦,៣៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៥,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print