កាលពីថ្ងៃទី២៨ ខែមីនា គណៈកម្មាធិ ការរៀបចំការបោះឆ្នោតឡាវបានប្រកាស លទ្ធផលបោះឆ្នោតសភាអាណត្ដិទី៨ និង ប្រធានគណៈកម្មាធីការប្រជាជនខេត្ដ កាលពីថ្ងៃទី២០ ខែមីនាកន្លងមក។ លោក Kukeo Ackhamotry ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសរបស់សភា និងជា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការ បោះឆ្នោតបានឱ្យដឹងថាការបោះឆ្នោត ប្រព្រឹត្ដទៅដោយតម្លាភាព យុត្ដិធម៌ ទៅតាមច្បាប់។ ចំនួនពលរដ្ឋទៅចូល រួមបោះឆ្នោតមានរហូតដល់ទៅ៩៧.៩ ភាគរយ ។
ក្នុងចំណោមបេក្ខភាពទាំង២១០រូប ពលរដ្ឋបានបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ១៤៩រូបក្នុងនោះមានស្ដ្រី៤១រូប។ក្នុងចំណោមបក្ខភាពថ្នាក់មជ្ឈិមជាប់ ឆ្នោតមាន៥៥រូបក្នុងនោះមានស្ដ្រី១៦ រូប។ ចំណែកតំណាងរាស្ដ្រថ្នាក់ខេត្ដមាន ៩៤រូបក្នុងនោះមានស្ដ្រី២៥រូប។ តំណាង រាស្ដ្រអាណត្ដិមុនបានជាប់ឆ្នោតវិញ៣៩រូបក្នុងនោះមានស្ដ្រី១៨រូប។ តំណាង រាស្ដ្រមានវ័យក្មេងបំផុតគឺអាយុ៣៦ឆ្នាំ និងចាសបំផុតគឺអាយុ៧៤ឆ្នាំ ។
នៅដើមឆ្នាំ២០១៦ មហាសន្និបាត បក្សប្រជាជនបដិវត្ដន៍ឡាវលើកទី១០ នឹងកើតមានឡើងជាមួយការផ្លាស់ប្ដូរ ក្នុងក្រុមប្រឹក្សាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ មហាសន្និបាតលើកនេះនឹងបញ្ចប់រយៈ ពេល៥ឆ្នាំនៃការកសាងនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃគណៈដឹកនាំក្នុងអាណត្ដិ ទី៩ដោយមានសមិទ្ធផលអស្ចារ្យជាច្រើន នៅក្នុងវិស័យសំខាន់ៗរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវជីវិតរស់នៅជាមូលដ្ឋានរបស់ប្រជាជនឡាវ ។
ឆ្នាំ២០១៥គឺជាឆ្នាំចុងក្រោយក្នុងផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកទី៧ផងដែរ ហើយក៏ជាឆ្នាំដែលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវទទួលបានសមិទ្ធផលសេដ្ឋកិច្ចខ្ពស់ចូលរួមចំណែកដល់ ការអនុវត្ដប្រកបដោយជោគជ័យនៃផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល៥ឆ្នាំ របស់ថ្នាក់ដឹកនាំនៃបក្សប្រជាជនបដិវត្ដន៍ ឡាវ ។
ក្នុងឆ្នាំ២០១៥សេដ្ឋកិច្ចរបស់ប្រទេស ឡាវបានរក្សាអត្រាកំណើនខ្ពស់ផលិត ផលក្នុងស្រុកសរុបបានកើនឡើងដល់៧.៥ ភាគរយ ដោយមានតម្លៃសរុប១០២. ៣២០ ពាន់លានគីប (ទឹកប្រាក់ប្រហែល ១២.៧ពាន់លានដុល្លារអាមេរិក) ផលិត ផលក្នុងស្រុកសរុបបានកើនឡើងដល់ ១៤.៩០លានគីប (ប្រហែល៨៧៥ដុល្លារ អាមេរិក)។ ពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៥បានកើនឡើងដល់៨ពាន់លាន ដុល្លារ។ ជាពិសេសនៅក្នុងការនាំចូល បានកើនឡើងដល់៤.៧ពាន់លានដុល្លារ បានកើនឡើង០.៤១ភាគរយក្នុងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយការនាំ ចេញបានកើនឡើងដល់៣.៣ពាន់លាន ដុល្លារប្រមាណជា៧៩ភាគរយនៃផែន ការ ។
ការកសាងនិងអភិវឌ្ឍប្រទេសឡាវ បានផ្ដោតលើវិស័យអាទិភាពសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្ដគោល នយោបាយ ក្នុងនោះមានគោលនយោ បាយទាក់ទាញការវិនិយោគពីបរទេស។ យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការកសាងតំបន់សេដ្ឋកិច្ច ពិសេសលើកកម្ពស់ យុទ្ធសាស្ដ្រពាណិជ្ជកម្មសំខាន់គ្រប់ជ្រុង ជ្រោយមាន៦ចំណុចធំៗដូចជា ការធ្វើ ពាណិជ្ជកម្ម ការផលិត និងគ្រប់គ្រងការ នាំចេញ និងការនាំចូលសេវាកម្មធ្វើ ពាណិជ្ជកម្ម ងាយស្រួលការអភិវឌ្ឍទីផ្សារ ការអភិវឌ្ឍធនធានមនុស្ស និងរដ្ឋបាល ពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ក្នុងតំបន់និងសកម្មក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្មនៅក្នុងតំបន់ជាមួយការការ ពារបរិស្ថាន ។
ការវិនិយោគបរទេសជាផ្នែកមួយនៃកម្លាំងជំរុញសំខាន់បំផុតសម្រាប់សេដ្ឋ កិច្ចរបស់ឡាវ។ ចាប់តាំងពីប្រទេស ឡាវអនុម័តច្បាប់វិនិយោគបរទេសឆ្នាំ ១៩៨៨ មកទល់ពេលនេះបានទាក់ទាញ ការវិនិយោគគិតជាទឹកប្រាក់ជាង២២ ពាន់លានដុល្លារជាមួយនឹងគម្រោងជាង៤.៥០០គម្រោង វិនិយោគិនមកពី៥៤ ប្រទេស និងតំបន់។ មកដល់ពេលនេះ ប្រទេសឡាវបានអនុវត្ដ៥.៦០៤គម្រោង វិនិយោគដែលមានតម្លៃជាង៧.៥៣០ ពាន់លានគីបក្នុងនោះមានជាង៣.២០០ពាន់លានគីបជាការវិនិយោគនៅក្នុង ប្រទេសស្មើនឹង៩៧ភាគរយនៃផែនការក្នុង ឆ្នាំនិងជាង៤.៤២០ពាន់ពានលានគីបជាការវិនិយោគពីបរទេស ។
ក្រៅពីសមិទ្ធផលទាំងនេះឡាវក៏ ប្រឈមមុខនឹងបញ្ហាលំបាកមួយចំនួន ដូចជាកង្វះថវិការដ្ឋ (ឆ្នាំ២០១៥ប្រាក់ ចំណូលបានតែជាង៩០ភាគរយនៃផែន ការដាក់ចេញ) បំណុលកើនឡើង។ ប្រទេសឡាវកំពុងប្រឈមមុខផងដែរ ជាមួយនឹងចំនួននៃបញ្ហាសង្គមដូចជា គម្លាតរវាងអ្នកមាននឹងអ្នកក្រីក្រ ការ អភិវឌ្ឍដែលមិនស្មើគ្នារវាងតំបន់នៅ ទីក្រុង នឹងជនបទ មជ្ឈមណ្ឌលនៃសេដ្ឋ កិច្ចសង្គម និងក្នុងតំបន់ដាច់ស្រយាល ។
គោលដៅបន្ទាប់ក្រោយមហាសន្និបាត បក្សប្រជាជនបដិវត្ដន៍ឡាវក្នុង៥ឆ្នាំនៃ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចលើកទី៧ អាណត្ដិទី៩ដឹកនាំដោយបក្សប្រជាជន បដិវត្ដន៍ឡាវបានអនុវត្ដដំណោះស្រាយ ការអភិវឌ្ឍជាច្រើន ជាពិសេសក្នុងវិស័យ សេដ្ឋកិច្ច និងសន្ដិសុខសង្គម។ ដោយ ហេតុនេះការអភិវឌ្ឍសេដ្ឋកិច្ចជាកម្លាំងជំរុញលើកទឹកចិត្ដពលរដ្ឋរួមចំណែកដល់ ការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនអាចរកប្រាក់ចំណូលបានខ្ពស់ មាន ការយល់ដឹងពីសុខភាពកាន់តែប្រសើរ ។
នៅខែមករា ឆ្នាំ២០១៦ បក្សប្រជា ជនបដិវត្ដន៍ឡាវបានប្រព្រឹត្ដទៅជាមួយនឹងការផ្លាស់ប្ដូរមេដឹកនាំរបស់គណបក្ស មួយនេះក្រោយមហាសន្និបាតលើកទី១០ ធ្វើកំណែទម្រង់មួយចំនួនឆ្ពោះទៅរក ក្រុមថ្នាក់ដឹកនាំដែលមានការចូល រួម ពីមនុស្សជំនាន់ក្រោយបានច្រើនដើម្បី លើកកម្ពស់ប្រសិទ្ធភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងក្នុងពេលដែលស្ថានភាព ពិភពលោកនិងតំបន់នេះមានភាពស្មុគស្មាញច្រើនក្នុងអំឡុងពេលនេះ។ ដូច្នេះ ក្រុមប្រឹក្សាភិបាលនៃបក្សប្រជាជនបដិ វត្ដន៍ឡាវលើកទី១០គឺត្រូវបានគេរំពឹងថានឹងនាំយកមកនូវកម្លាំងជំរុញថ្មីដើម្បី អភិវឌ្ឍសេដ្ឋកិច្ចឱ្យជឿនលឿន និងកាន់ តែមានប្រសិទ្ធភាព ។
ជាច្រើនឆ្នាំកន្លងមករដ្ឋាភិបាលបានបង្ហាញពីភាពស្វាហាប់ក្នុងការប្រតិបត្ដិការ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានផ្លាស់ ប្ដូរពីសេដ្ឋកិច្ចវិស័យកសិកម្មរឹងមាំទៅ ជាឧស្សាហកម្មសំខាន់មួយចំនួនដូចជាការរុករករ៉ែ វារីអគ្គិសនី ។ល។ លើសពី នេះទៅទៀតបន្ទាប់ពីសហគមន៍សេដ្ឋ កិច្ចអាស៊ានត្រូវបានអនុវត្ដនឹងនាំមក នូវគុណសម្បត្ដិជាច្រើនដល់ប្រទេសឡាវ ដើម្បីលើកកម្ពស់ និងការអភិវឌ្ឍវិស័យ ដែលមានសក្ដានុពលមួយចំនួនដូចជា វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ព្រម ទាំងជំនួយនិងការគាំទ្ររបស់បណ្ដាប្រទេស ផ្សេងទៀត និងស្ថាប័នអន្ដរជាតិ ។
នៅពេលខាងមុខរដ្ឋាភិបាលនឹងតម្រង់ ទិសបង្កើនការចូលរួមចំណែករបស់វិស័យ សេវាកម្មនៅក្នុងផលិតផលក្នុងស្រុកសរុប បានរហូតដល់ទៅ៣៩.៤ភាគរយហើយមានបំណងទាក់ទាញភ្ញៀវទេសចរបរទេស ប្រមាណ៤.៥លាននាក់ ខណៈដែលមាន ការលើកកម្ពស់កំណើនវិស័យឧស្សាហ កម្ម៨.៧ភាគរយ និង២៩.៥ភាគរយនៃ ផលិតផលក្នុងស្រុកសរុបរបស់ជាតិ។ ទាក់ ទងទៅនឹងវិស័យកសិកម្មរដ្ឋាភិបាលបានគាំទ្រការរក្សាបានទំហំផលិតកម្មកសិ កម្ម និងការកែលម្អគុណភាព និង តម្លៃ នៃផលិតផលកសិកម្ម និងប្រសិទ្ធភាព ផលិតកម្ម។
ជាមួយនឹងការតម្រង់ទិសនេះរដ្ឋា ភិបាលនេះមានគោលបំណងដើម្បីផ្លាស់ប្ដូរទម្រង់សេដ្ឋកិច្ចសង្គមក្នុងរយៈពេលមធ្យម និងរយៈពេលយូរនោះ ការធ្វើ ទំនើបកម្មនិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ទៅនឹងវិស័យឧស្សាហកម្ម “បៃតង“ គឺ វិស័យទេសចរណ៍ ។
នៅចំពោះមុខក្នុងឆ្នាំ២០១៦នេះរដ្ឋា ភិបាលមានគោលបំណងដើម្បីសម្រេចបាននូវកំណើន GDP ៧.៥ភាគរយដោយ មានតម្លៃសរុបប្រមាណជា១១៥.៤៥០ពាន់លានគីបស្មើនឹង១៤.៤៣ពាន់លាន ដុល្លារ។ GDP មធ្យមនឹងឈានដល់ ប្រមាណ២.១០០ដុល្លារ។ តាមការវាយ តម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សេដ្ឋកិច្ចរបស់ប្រទេសឡាវក្នុងឆ្នាំ២០១៦ នឹងត្រូវបន្ដមានកំណើនខ្ពស់រហូតដល់ ៧.៣ភាគរយ ។
ប្រែសម្រួល៖ ម៉ែវ សាធី