នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង៨និង០០នាទីយប់ នគរបាលខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ( មិនសម្រេច ) កើតឡើងត្រង់ចំណុចផ្លូវ ១៦៣ កែង៤៥៦ ភូមិ២ ក្រុម ៨សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះ សូ សុគន្ធា ភេទ ស្រី អាយុ២៣ ឆ្នាំ ខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវ ៧៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ដូចជា ៖ ១-ឈ្មោះ ភុន ឡុងឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះ ព្រាប វាសនា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅភូមិ ដើមសែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ វត្ថុតាងដកហូត ៖ ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា សេ125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1CN-5495 ភ្នំពេញ ( របស់ជនសង្ស័យ ) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងម៉ូតូត្រូវបាននគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕

image

ដោយ៖ ស​ រស្មី

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print