ភ្នំពេញ៖ គួរឱ្យអាណោចអាធ័មណាស់ដែលបុរសពោះម៉ាយម្នាក់ជាអ្នករត់កង់បី ពេលថ្ងៃ និងធ្វើសន្តិសុខ យាមធនាគារ ពេលយប់ បានគាំងបេះដូងកង់ស្លាប់លើកង់បីរបស់ខ្លួន ចោលកូនស្រី ៣ នាក់ ឱ្យកំព្រាគ្មានឪពុក។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថាជនងគ្រោះ មានឈ្មោះ ឆឺង ឡាយ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ សន្តិសុខ ពេលយប់ និងរត់កង់បី ពេលថ្ងៃ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីលំនៅអចិន្ត្រៃយ៍ ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមសេចក្តីរាយករណ៏បានឱ្យដឹងថា ជនរងគ្រោះបានធ្ធ្វើជាសន្តិសុខយាមទើបតែបានបី យប់ប៉ុណ្ណោះ ក៏ស្រាប់តែឃេីញ ដេកស្លាប់បែបនេះ។
ប្រភពបានបន្តថា បុរសរងគ្រោះ ខាងលេីជាអ្នករត់កង់បី នៅពេលថ្ងៃ ដើម្បីរកប្រាក់សម្រាប់កូននិងធ្វើសន្តិសុខ ពេលយប់ ហេីយគេក៏មិនដឹងថា គាត់ស្លាប់ តាំងពីម៉ោងប៉ុន្មាននោះទេ ស្រា ប់តែវេលាម៉ោង ខាងលេីក៏ប្រទះឃេីញស្លាប់ នៅលេីកង់បី តែម្តង។
តាមស្ត្រីម្នាក់ ដែលជាសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថាៈ បុរសខាងលេីនេះជាបុរសពោះម៉ាយ មានកូនស្រី ៣ នាក់ ក្នុងបន្ន្ទុក តែដោយជនរងគ្រោះ រវល់ប្រកបមុខរបរ រត់កង់បី បានផ្ផ្ញីរកូនទុកឱ្យម្តាយ បង្កើតមេីលថែចៅ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់សពជនរងគ្រោះខាងលលលេីរួចមក បញ្ជាក់ថា បបុរសរូបនេះស្លាប់ ដោយគាំងបេះដូង រួចបានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅលំនៅឋាន៕
ដោយ៖ អរុណរះ