កងរាជអាវុធហត្ថខេត្ត​កំពត​ បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅតុលាការ

ចែករំលែក៖

ខេត្ត​កំពត៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅថ្ងៃពុធទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំងអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆកា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត​ នៅវេលាម៉ោង ១៥ និង៥៧នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី​ នៅចំណុចចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូរ ប្រាជ្ញ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចភូមិ ព្រៃផ្ដៅឃុំ ភ្នំកុងស្រុកអង្គរជ័យខេត្តកំពត។

ដោយ​ឡែក​វត្ថុតាងចាប់យករួមមាន៖​ គ្រឿងញៀនចំនួន ០២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ថង់វេចខ្ចប់គ្រឿងញៀន០១សម្រាប់ធំ។​ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានឲ្យគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (លទ្ធផលអវិជ្ជមាន)។

គួរបញ្ជាក់ថា​ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញ បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីសាកសួរ​ និង​ចាត់ការតាមនីតិវិធីច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print