តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ចុះធ្វើការស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល !

ចែករំលែក៖

៊៊ខេត្តកណ្តាល, នៅព្រឹកថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និង ក្រុមការងារ បានចុះធ្វើការស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រឡាយក្របៅ មានតួនាទីសំខាន់ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល របស់ក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូលទៅក្នុងបឹងរាន បន្តដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការស្តារប្រឡាយធម្មជាតិនេះ ក្រសួងបានប្រើប្រាស់អេស្កាវ៉ាទ័រដៃវែង ដៃខ្លី និងរថយន្តបែន សម្រាប់ដឹកកំប្លោក និងល្បាប់ភក់ដែលបានគោករាក់នៅតាមពោះប្រឡាយ ដែលមានប្រវែងប្រមាណ ៤.៥០០ ម៉ែត្រ ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបន្ថែមនូវម៉ាស៊ីនបូមទឹកចំនួនមួយគ្រឿងទៀត លើស្ថានីយបូមទឹកដែលមានស្រាប់ នៅលើប្រឡាយក្របៅ និងបានចាត់តាំងអ្នកបច្ចេកទេស និងគ្រឿងចក្រ ឲ្យយាមប្រចាំការនៅលើទីតាំងនោះផងដែរ ដើម្បីត្រៀមទុកការពារក្រែងមានសភាពការណ៍បន្ទាន់កើតឡើង ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print