ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី២ធ្វេីការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូ និងជល់មានតាមអនឡាញ កាលពីវេលាម៉ោង៤:០០រសៀល.ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អាជ្ញាធរបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។
អាជ្ញាធរបន្តថា ក្រោយពីទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំងរោងការហ្វេខាងលេីបានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ ទេីបលោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង និងហៅម្ចាស់ទីតាំងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបេីកលេងល្បែងទាំងនេះតទៅទៀត៕ ដោយ៖សុខាសែនជ័យ