រដ្ឋបាល​ខណ្ឌដូនពេញ​៖​ ចុះចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៨គ្រឿង​ ឃាត់ម៉ូតូឡាំប្រឺតា ០៥គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង​ ដែល​ចតគ្មានសណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់​ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាក់ស្ដែង​ក្នុង​ការចុះអនុវត្តការងារ​ខាងលេីនេះ​ មានដូចខាងក្រោម៖

*១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម, មហាវិថី ព្រះសីហនុ ,មហាវិថី ព្រះមុនីវង្ស ,មហាវិថី ព្រះស៊ីសុវត្ថិ, ផ្លូវលេខ ៩០ ,៩២ ,៩៦ ,៤៧ ,១៥ ,១០៦ ,១០៨ ,៩០០ ,៩៣ ,៧០ ,៧២ ,៥ ,៤៧ ,៧៤ ,៧៦ ,៨០ ,៨៦ ,ផ្លូវជាតិលេខ៥ ,ផ្លូវបេតុងទី១ ,២ ,៣ ,១៧២ ,១៧៤ ,១៤៤ ,១៤៨ ,១៣៦ និងលេខ១៣ ជាលទ្ធផល៖

 

– ចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៨គ្រឿង

– ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០០គ្រឿង

– ឃាត់ម៉ូតូកង់បីឥណ្ឌាចំនួន ០៥គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ។

 

*២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវហាមឃាត់បានចំនួន ០១គ្រឿង ។

*៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់បានម៉ូតូចំនួន ០០គ្រឿង ។

*៤-អនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យឃាត់ម៉ូតូចំនួន ០១គ្រឿង និងកង់ចំនួន ០២គ្រឿង។

*៥-បន្តចុះផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ ជាលទ្ធផល បានចូលរួមស្ម័គ្រចិត្តកាត់សុះយ៉ាបដោយខ្លួនឯងមានចំនួន ០៥ទីតាំង។

*៦-ប្រមូលជនអនាថាមកយកសំណាក និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បានចំនួន ០០នាក់ ។

*៧-ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៧៣/២១ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ហាមមិនឱ្យមានការជួបជុំហាត់ប្រាណនៅលើសួន CDC សួនវិមានឯករាជ្យ សួននាគបាញ់ទឹក និងសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី ជាលទ្ធផល៖ ប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមសេចក្តីណែនាំ ការផ្សព្វផ្សាយរបស់ក្រុមការងារ និងបានវិលត្រឡប់ទៅផ្ទះវិញ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print