ខេត្តបន្ទាយមានជ័យ: យោងតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងពលតូចថ្មេីរជេីងលេខ៥១ បានអោយដឹងថា, នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋានបានធ្វើពិធីប្រគល់កាតចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩
ដុសទាំងទី២ រួច ជូនព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ និយោជិត ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលទទួលបានកាតចាក់វ៉ាក់សាំងគឺបានចាក់វ៉ាក់សាំងដុសទី១ នៅថ្ងៃទី១៤ ខែកក្កដា និងដុសទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះប្រជាពលរដ្ឋមួយចំនួនបានទទួលកាតចាក់វ៉ាក់សាំងដេីម្បីប្រេីប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃមួយចំនួន។
លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបញ្ជាក់ផងដែលថាកងពលគឺបានផ្តល់នៅសេវាពេលដែលទទួលបានកាតគឺយេីងបានជ្រេីសរេីសបែងចែកទៅតាមភូមិ ឃុំ ដែលជាក់ស្តែងហេីយនិងបានចាត់តាំងក្រុមការងារចុះផ្តល់សេវាអោយបានគៀកប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលបាននៅកាត។
នាឱកាសនោះផងដែល លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់បងប្អុនដែលបានមកទទួលកាតនាពេលនេះត្រូវយកចិត្តទុកដាក់អោយបានខ្ពស់តាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំទោសបីជាបានទទួលវ៉ាក់សាំងទាំង២ដុសរួចហេីយក៏ដោយ។
ក្នុងនោះដែរលោកមេបញ្ជាការ សុំការអធ្យាស្រ័យចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ និយោជិក ក្នុងស្រុកព្រះនេត្រព្រះទាំងអស់ ដែលពុំទាន់មកទទួលកាតចាក់វ៉ាក់សាំងកូវីដ១៩ ក្រុមការងារចាក់វ៉ាក់សាំងនិង ធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ឬអាជ្ញាធរដែលមាននៅក្នុងកាតចាកវ៉ាក់សាំងកន្លងមក៕