អភិបាលខណ្ឌឫស្សីកែវថ្មី​ បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹតិ្តបណ្ឌិត​ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីសក័ដោយសារពាក់ព័ន្ធកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បា​ដឹកនាំមន្រ្តីសង្កាត់​ទួលសង្កែ​ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹតិ្តបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែលឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីសក័ដោយសារពាក់ព័ន្ធជំងឺកូវីដ-១៩ ចំនួន ១៦គ្រួសារ នៅភូមិទួលគោក និង១២៧គ្រួសារទៀតនៅភូមិផ្សេងៗក្នុងសង្កាត់ទួលសង្កែទី១ សរុប ១៤៣គ្រួសារ ។

នាឱកាសនោះ លោកអភិបាល​ខណ្ឌ​ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​

ជាមួយគ្នានេះ​ លោក​ ឯក​ ឃុនដឿន​​ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសូមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួន​ ក៏ដូចជាការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

ចំណែកអំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន​៖​ អង្ករ ២៥ គីឡូក្រាម ,មី ១កេស​ ,ត្រីខ ១យួរ ,ទឹកស៊ីអ៉ី ១យួរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print