ភ្នំពេញ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា, សូមអញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកទាំងឡាយ ចូលរួមជាមួយពួកយើងដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021» ពិព័រណ៍អនឡាញធំជាងគេបំផុតនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដែលនឹងមកដល់នៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញា ខាងមុខនេះ ជាមួយ UNDP Cambodia ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង Australian Embassy, Cambodia
ងាយលក់ ងាយទិញជាមួយនឹងការលក់លាងឃ្លាំង និងការបញ្ចុះតម្លៃជាច្រើន ព្រមទាំងទទួលបានឱកាសក្នុងការចាប់រង្វាន់សម្រាប់អ្នកទិញទំនិញនៅក្នុងកម្មវិធីទូរសព្ទ។
មហាពិព័រណ៍ទិញទំនិញតាមអនឡាញ គឺជាពិព័រណ៍អនឡាញដំបូងគេបង្អស់ ដែលមិនធ្លាប់មានពីមុនមកនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្តថា, នៅក្នុងឆ្នាំ ២០២០ សហគ្រាសធុនតូច និងមធ្យមបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈពេលដែលមនុស្សជាច្រើន បានវិវត្តខ្លួនមកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀតដែលពុំទាន់ត្រៀមខ្លួនរួចរាល់។ ហើយការទិញទំនិញតាមអនឡាញ បានជួយជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ កាត់បន្ថយចំណាយ មានភាពងាយស្រួល និងកាត់បន្ថយការប្រាស្រ័យទាក់ទងផ្ទាល់ដែលជាហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសក៌អាចបង្កើនការងារមួយចំនួននៅក្នុងសង្គម។
ចូលរួមទិញបានគ្រប់យ៉ាង តាមដែលអ្នកត្រូវការ មិនថាខោអាវ ឬសូម្បីតែរថយន្ត។ គ្រប់យ៉ាងដែលអ្នកត្រូវការនៅកន្លែងតែមួយ។ ត្រៀមខ្លួនទាំងអស់គ្នាសម្រាប់ “””” TGOSF2021 “”””!
សូមចុចលើតំណភ្ជាប់នេះដើម្បីចូលរួមប្រសិនបើអ្នកជា៖
១. អាជីវកម្មខ្នាតតូចដែលចង់លក់ក្នុងមហាពិព័រណ៍នេះ : https://forms.gle/MJMG4JYqzk36e8Lq8
២. ផ្នែកដឹកជញ្ជូន ឬសេវាកម្មទូទាត់ប្រាក់ដែលចង់ចូលរួមជាដៃគូ ៕