លោក​ ហ៊ុន​ ម៉ានី​ សូមផ្តាំផ្ញើសួរសុខទុក្ខដល់ពុកម៉ែ មាមីង បងប្អូនទាំងអស់ ហើយសង្ឃឹមថា ពុកម៉ែ មាមីង បងប្អូន មាននូវសេចក្តីសុខទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​​ថា៖​ ពីវិមានរដ្ឋសភា ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខដល់ពុកម៉ែ មាមីង បងប្អូនទាំងអស់ ហើយសង្ឃឹមថា ពុកម៉ែ មាមីង បងប្អូន មាននូវសេចក្តីសុខទាំងអស់គ្នា។ យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់សុខភាពសាធារណៈ និយាយដោយឡែក និងលើសេដ្ឋកិច្ចជាតិ និយាយជារួម។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ បើទោះទម្លាប់ជួបជុំសួរសុខទុក្ខគ្នា ជាពិសេសការជួបជុំជាមួយបងប្អូន ពុកម៉ែ នៅភូមិ ឃុំនាពេលនាពេលកន្លងមក មិនអាចធ្វើទៅបានដោយផ្ទាល់ក្តី សុខទុក្ខរបស់ពុក ម៉ែ បងប្អូន នៅតែជាអាទិភាពសម្រាប់សមាជិក សមាជិកា គណបក្សយើង មិនថានៅពេលដែលពុកម៉ែ មាមីង បងប្អូន រងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ ឬក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩នេះ។

ជាក់ស្តែងនៅក្នុងដំណាក់កាលបិទខ្ទប់ កម្លាំងរួមរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈមេឃុំ ចៅសង្កាត់ ក៏ដូចជាមន្រ្តីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ បានប្រើអស់លទ្ធភាពដើម្បីជួយសម្រាលដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ដោយការបន្តនៅជាប់ជាមួយប្រជាជនមិនអាក់ខាន។ ការអនុវត្តនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សតែងបានលើកឡើងថា “មិនឲ្យប្រជាជនម្នាក់ណាមួយ ស្លាប់ដោយអត់បាយ ដែលយើងមិនដឹង និងដោះស្រាយ”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print