ខេត្តត្បូងឃ្មុំ ៖ ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលផ្តោតសំខាន់លេីការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពេលនេះ និងពេលកន្លងមក ។
ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១លោកវរសេនីយ៍ត្រី ទាំ ឈុនឡា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម បានដឹកនាំកំលាំង ចុះសហការជាមួយកំលាំងប្រជាការពារ បានរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមកចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពឃុំអញ្ចើម ។
ប្រជាពលរដ្ឋចូលរួមចំនួន ១៥០នាក់ ស្រី៧៥នាក់ នៅក្នុងបរិវេណ មណ្ឌលសុខភាពឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នៅក្នុងពេលនោះ កម្លាំងនគរបាលបានធ្វើការផ្សព្វផ្សាយវិធានការនានាដូចខាងក្រោមនេះ ៖
១. វិធានការ របស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។
២. គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ។
៣. ឯកសារសាមីខ្លួន សំរាប់បំពេញធ្វើសៀវភៅ និងធ្វើអត្តសញ្ញាណប័ណ្ណ ៕
ដោយ៖ វណ្ណៈ