IOC ព្យួរប្រទេសកូរ៉េខាងជើងមិនឲ្យចូលរួមប្រកួតបន្ទាប់ពីមិនបានបញ្ជូនអត្តពលិកទៅប្រកួតអូឡាំពិកនាទីក្រុងតូក្យូ

ចែករំលែក៖

ប្រធាន IOC លោក Thomas Bach បាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវបានព្យួរការងារពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រហូតដល់ចុងឆ្នាំ២០២២ មានន័យថា ប្រទេសនេះនឹងខកខានការប្រកួតកីឡារដូវរងានៅទីក្រុងប៉េកាំងបន្ទាប់ពីបរាជ័យក្នុងការបញ្ជូនក្រុមទៅប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ។

លោក Thomas Bach បានប្រាប់សន្និសីទសារព័ត៌មានមួយថា គណៈកម្មាធិការអូឡាំពិកជាតិនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េត្រូវបានផ្អាករហូតដល់ដំណាច់ឆ្នាំ២០២២ ដោយសារការសម្រេចចិត្តឯកតោភាគីមិនចូលរួមនៅទីក្រុងតូក្យូ។ ការសម្រេចចិត្តនេះមានន័យថា គណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងនឹងមិនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុអំឡុងពេលព្យួរការងារនោះទេ ហើយនឹងកាត់កងការគាំទ្រដែលត្រូវបានគេព្យួរពីមុនដោយសារទណ្ឌកម្ម។

ទោះយ៉ាងណាប្រធាន IOC បានអះអាងថា IOC បានរក្សាសិទ្ធិក្នុងការសម្រេចចិត្តលើអត្តពលិកកូរ៉េខាងជើងណាមួយដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតនៅទីក្រុងប៉េកាំងឆ្នាំ២០២២ និងពិចារណាឡើងវិញអំពីរយៈពេលនៃការព្យួរការងាររបស់ប្រទេសនេះ។

ប្រទេសកូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ដែលមិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិកនាទីក្រុងតូក្យូ ហើយ IOC បញ្ជាក់ថា ពួកគេត្រូវបានព្រមានអំពីផលវិបាកនៃការមិនចូលរួម។

គណៈកម្មាធិការអូឡាំពិកជាតិនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (PRK NOC) ត្រូវបានផ្តល់ឱកាសសមរម្យក្នុងការស្តាប់ និងទទួលបានការព្រមានយ៉ាងច្បាស់អំពីផលវិបាកនៃមុខតំណែងរបស់ខ្លួន និងការពិតដែលថាការរំលោភបំពានណាមួយលើធម្មនុញ្ញអូឡាំពិក

IOC បានបញ្ជាក់ថា ខ្លួនបានជួបពិភាក្សាយ៉ាងយូរ និងបានផ្តល់ដំណោះស្រាយរួមទាំងវ៉ាក់សាំងដល់ប្រជាជនកូរ៉េខាងជើង ប៉ុន្តែវិធានការទាំងនេះត្រូវបានគណៈកម្មាធិការអូឡាំពិករបស់ប្រទេសនេះច្រានចោលទៅវិញ ៕ (រូបភាព ៖ Reuters)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print