កម្លាំង​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បញ្ជូនជនសង្ស័យ០៣នាក់ រួមនឹងវត្ថុតាង ទៅតុលាការ​ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បេី​តាមប្រភពព័ត៍មានពី​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា​ នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

មន្រ្តី​កងរាជអាវុធហត្ថខេត្ត​ បានបញ្ជាក់បន្ថែមថា​ ជនសង្ស័យ​ខាងលេីនេះ​ទី១/ ឈ្មោះ ទឿក តាល់ ហៅម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រអគ្គិសនី បច្ចុប្បន្នស្នាក់នៅក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ។

ទី​២/ ឈ្មោះ អ៊ុក សីឡា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រអគ្គិសនី បច្ចុប្បន្នស្នាក់នៅក្រុមទី១៤ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

និងទី៣/ ឈ្មោះ សេង ទូច ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រអគ្គិសនី បច្ចុប្បន្នស្នាក់នៅក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ។

ដោយឡែក​វត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ១៣កញ្ចប់, ខ្សៀជក់ ចំនួន ០២, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, លុយខ្មែរ ចំនួន ៤០.០០០រៀល។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣នាក់​នេះ​ ត្រូវ​បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print