អគ្គនាយកគយប្រាប់ថា, ចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់, តែសូមមេគយមើលមន្ត្រីរបស់ខ្លួនតាមច្រកផងបានទេ? 

ចែករំលែក៖

ភ្នំពេញ, អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាល លេខ ៤៨២ សជណហន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ សូមជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់ យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល មេត្តាជ្រាបថា អគរ នឹងអនុវត្តការប្រមូល ពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការដូចខាងក្រោម៖

១. ស្លាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន ។

២. ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១៣% នៃទឹកប្រាក់ពន្ធអាករសរុប ដែលត្រូវបង់ ។ ការបន្ធូរបន្ថយនេះមានឱសានវាទឲអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់ លើយានយន្តមានឆ្នាំផលិត ២០២១ ឡើយ ។ ចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ ។

៣. ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០% និងត្រូវយករថយន្តកែចង្កូតពីស្ដាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។

៤. អនុញ្ញាតឲ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើ យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ ។

៥. ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ ។

អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តគ្មានពន្ធទាំងអស់រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ច ពន្ធ និងអាករនាំចូលឱ្យបានទាន់ពេលវេលាតាមគោលការណ៍ និងយន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

សូមជម្រាបជូនផងដែរថា, ពាក់ព័ន្ធនឹងករណីការនាំចូលរថយន្តចង្កូតស្តាំក៏ដូចជារថយន្តអត់ពន្ធ គួរណាស់តែមេគយទូទាំងប្រទេសមេត្តាពិចារណាផងតើការចូលរៀនដោយសារអ្នកណា ?

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print