ម៉េងកែវពេជ្ជតា មិនទទួលយកការសុំទោសពីបាន មុនីល័ក្ខលុះត្រាធ្វើរឿងមួយនេះសិនបើមិនដូចនោះទេនឹងចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ករណីបញ្ចេញសារប្រតិកម្មរបស់តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញការលើកយកបទចម្រៀងរបស់ម្ចាស់ស្នាដៃដើម មិនបានសុំការអនុញ្ញាត និងមិនបានដាក់ឈ្មោះម្ចាស់ស្នាដៃ បានកំពុងតែធ្វើឲ្យមហាជន ពិសេសក្នុងចង្កោមអ្នកសិល្បៈមានការចាប់អារម្មណ៍ខ្លាំង។ កាន់តែឡើងកម្តៅគឺក្រោយពីគេសង្កេតឃើញអ្នកគាំទ្រតារាចម្រៀងបាន មុនីល័ក្ខម្នាក់បានប្រើប្រាស់ពាក្យគ្រោតគ្រាតមិនពិរោះត្រចៀកទៅកាន់តារាចម្រៀង ម៉េង កែវពេជ្ជតានោះ។ មុននេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីការផ្ញើសារអេឡិចត្រូនិចពីសំណាក់តារាចម្រៀង បាន មុនីល័ក្ខ មកកាន់អ្នកនាងដោយបានទាំងសុំទោសចំពោះកំហុសឆ្គងនោះ ប៉ុន្តែការសុំទោសនេះត្រូវបានអ្នកនាងបដិសេធមិនទទួលយក។ អ្នកនាងបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា”ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញើសារមកខ្ញុំ ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហើយនាងក៏បានសូមទោសខ្ញុំ ។

ពេលនេះខ្ញុំមិនទាន់ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលើកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វើ ដូច្នេះ ខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប Video បទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូបសិន បើដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់ ។ ( ពាក្យសន្យារបស់នាងលើកមុន ខ្ញុំមានទាំងអស់ ) ។ចំពោះមុន្នីល័ក្ខ : បងបានទុកពេលអោយអូនច្រើនដងហើយ រាប់ទាំងមួយឆ្នាំមុនផងដែលអូនសន្យាថាសរសេរឈ្មោះបងបញ្ចូលក្នុងវីដេអូចម្រៀងជាបទរបស់បងដែលអូនច្រៀងមិនដាក់ឈ្មោះបងជាម្ចាស់សំនៀងដើម តែអូនមិនធ្វើ និងក្រោយពីសូមទោសសន្យាថាឈប់មិនបានប៉ុន្មានថ្ងៃ អូនបានថតបង្ហោះហូរហែរមកទៀតដោយគ្មានឈ្មោះបងដដែល ។ ពេលនេះអូនបង្ករកំហុសដូចមុនម្តងទៀតគឺបទ ជំនោរដើមខែ ។ នៅពេលបងធ្វើការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដើម បងក៏ត្រូវទទួលរងការជេរប្រមាថ គំរាមកំហែង រំខានអារម្មណ៍ជាច្រើនពីហ្វ៊ែនរបស់អូនតែម្នាក់ឯង ចំណែកអូនដែលយកបទបងជាច្រើនទៅច្រៀងកេីបលុយដាក់កាបូបខ្លួនឯងបែរជាសំងំឈរឱបដៃមើលគេជេរប្រមាថបងធ្វើព្រងើយ ។ បើគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមអូនធ្លាប់បានលុយដោយសារបទចម្រៀងបង អូនគួរតែបញ្ឈប់ពួកគេ ក៏ដើម្បីភាពស្អាតស្អំរបស់អូនផងដែរ តែអូនជាមនុស្សគ្មានការទទួលខុសត្រូវ ។ អូនមិនមែនច្រៀងបទរបស់បងព្រោះស្រលាញ់បងទេ គឺអូនចង់បំផ្លាញបងទៅវិញទើបអូនធ្វើដូច្នេះ ។ ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្កររឿងរបស់អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះអោយអូនស្រាយវាដោយខ្លួនឯងព្រោះអូនជាអ្នកចង ។

បងមិនទាន់គិតអវិជ្ជមានលេីអូនទេថា រឿងអួរអាប់ទាំងប៉ុន្មានគឺជាគំនិតអាក្រក់របស់អូនដែលរៀបចំឡើង តាមនិស្ស័យចូលចិត្តមើលឃើញគ្រប់គ្នាត្រូវក្តៅក្រហាយ និងសប្បាយពេលឃើញគេជាន់ឈ្លីកិត្តយសបង ព្រោះពីរដងហើយអោយតែបងមានប្រតិកម្មជាមួយអូន គឺតែងតែមានអាខោនខ្មោចចូលមកជេរបងយ៉ាងសាហាវប៉ុន្តែអូនមិនដែលរវល់សូម្បីតែសួរសុខទុក្ខបងតាមឆាតមួយម៉ាត់ក៏គ្មាន ។ អូនពិតជាមនុស្សចេះផឹកទឹកមិននឹកប្រភពដើមមែន ! សូមអរគុណប្អូនស្រីល្អ ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ ២០២១នេះ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតាបានបញ្ចេញសារប្រតិកម្មជុំវិញករណីតារាចម្រៀងមួយចំនួនដែលបានលើកយកបទចម្រៀងដែលជាស្នៃដៃរបស់អ្នកនាង និងកវីផេងទៀតយកមកបកស្រាយដោយគ្មានការអនុញាតិ និងបញ្ជាក់ពីប្រភពដើមនៃបទចម្រៀង។ ការប្រិតកម្មនេះបានក្លាយជាប្រធានបទក្នុងការវែកញែកពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករហូតមានអ្នកគាំទ្រតារាចម្រៀងទាំងពីរបានបញ្ចេញសារឆ្លងឆ្លើយគ្នាជាហូរហែ។ គេនៅបន្តរងចាំតាមដានបន្តទៀតថាតើរឿងនេះនឹងបន្តទៅជាយ៉ាងណា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print