រថយន្ត​ Prius បុកឡាំប្រឺតា​ ក្បែរប៉ុស្ដិ៍ទឹកល្អក់២​បណ្ដាលឲ្យប្រុសស្រី២នាក់​រងរបួសធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ប្រុសស្រី២នាក់បានរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីបេីកឡាំប្រឺតាដឹកគ្នាតាមផ្លូវត្រូវរថយន្ត Toyota Prius បុកពីមុខពេញទំហឹង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅចំងាយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់២​ ប្រហែល១០០ម៉ែត្រ​ តាមបណ្ដោយផ្លូវ២៥៣​ ក្នុងសង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះ​ គេឃេីញ​ ឡាំប្រឺតា​ (ហៅPassApp)​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IH-4535 បេីកបរដោយបុរសម្នាក់​ និងដឹកស្ត្រីម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៥៣​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-3635 បានធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនល្មម​ បានបុកជាមួយឡាំប្រឺតាពីមុខពេញទំហឹង​ បណ្ដាលឲ្យឡាំប្រឺតាខ្ទាតទៅបុកបង្គោលភ្លេីងថែមទៀតរងការខូចខាតយ៉ាងដំណំ​ ព្រមទាំងធ្វេីឲ្យប្រុសស្រី២នាក់ភាគីខាងឡាំប្រឺតារងរបួសធ្ងន់​ ។ រីឯរថយន្តបង្កក៏រងការខូចខាតផ្នែកខាងមុខចំហៀងឆ្វេងយ៉ាងដំណំផងដែរ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ ជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក​ ដេីម្បីធ្វេីការវាស់វែងយករថយន្ត​ និងឡាំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print