រថយន្តឡង់គ្រីស័រ បុកគូទរថយន្តព្រូសកំពុងឈប់ស្តុបក្ដាន់ពីរ​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តតូយូតាព្រូសមួយគ្រឿងខណៈបើកមកឈប់ចាំភ្លើងស្តុប ស្រាប់តែត្រូវរថយន្តឡង់គ្រីស័របេីកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចស្តុបក្តាន់ពីតាមបណ្ដោយ ផ្លូវមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់មិត្តភាព​ ខណ្ឌ ៧មករា​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តតូយូតា ព្រូសមួយគ្រឿង​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខ ភ្នំពេញ2AG-9276ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ចាំភ្លើងស្តុបខណ:នោះក៍មានរថយន្តឡង់គ្រីស័រមួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BD-3268ធ្វើដំដើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តតូយូតា ព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាមួយជំហ៊ានសិន​ ។ បន្ទាប់មកខាងរថយន្តឡង់គ្រីស័របានព្រមព្រៀងយករថយន្ត តូយូតាព្រូស ទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print