លោកអនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាចូលសម្តែងការគួរសមជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន

ចែករំលែក៖

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាចូលសម្តែងការគួរសមជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា កម្ពុជានិងចិនជាបងប្អូនដែកថែបដែលដកដង្ហើមរួមគ្នានិងរួមសុខទុក្ខជាមួយគ្នា។ ប្រទេសចិនជាប្រទេសធំ តែងគោរពគ្នារក្សាភាពស្មើគ្នាជាមួយកម្ពុជា និងជួយគ្នាទៅវិញទៅមកដោយស្មោះ។ ភាគីចិនបានផ្តល់ជំនួយយ៉ាងច្រើនដូចជាសព្វាវុធសម្រាប់កងទ័ពជើងគោកជើងទឹកនិងអាកាស ជួយកែលម្អបន្ទាយជំរំបណ្តុះបណ្តាលបុគ្គលិក កសាងសមត្ថភាពរក្សាសន្តិភាពជាដើម បានយកសកម្មភាពជាក់ស្តែងបង្ហាញពីសហគមន៍វាសនារួមរវាងកម្ពុជាចិនដែលមិនអាចបំបែកបំបាក់បាន។ ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសមក ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក សហការគ្នាយ៉ាងស្អិតរមួត សាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ ព្រោះតែមានវ៉ាក់សាំងកូវីដដែលផ្តល់ដោយមិត្តចិន រាជរដ្ឋាភិបាលនិងយោធាកម្ពុជាអាចអនុវត្តសកម្មភាពចាក់វ៉ាក់សាំងបានយ៉ាងឆាប់រហ័ស បន្តលើកកម្ពស់កិច្ចការពារទប់ស្កាត់ជំងឺវីរុស។ រយៈពេលពីរឆ្នាំចុងក្រោយនេះ កិច្ចយោធាការទូតនៃការិយាល័យអនុព័ន្ធយោធាស្ថានទូតចិនប្រចាំកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាយ៉ាងច្រើន បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងវិស័យយោធាទាំងពីរប្រទេស ភាគីកម្ពុជាវាយតម្លៃខ្ពស់ទទួលស្គាល់ចំពោះសមិទ្ធផលទាំងនេះ។ នាថ្ងៃខាងមុខ ក្រោមការខិតខំរួមគ្នាពីភាគីទាំងពីរ ជឿជាក់ថាកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-ចិននឹងទទួលបានការអភិវឌ្ឍន៍កាន់តែធំ។

លោក Li Jingfeng បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលលោកតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងយោធាទាំងពីរប្រទេស។ លោកមានប្រសាសន៍ថា ភាគីចិនរីករាយលើកកម្ពស់ចំណងមិត្តភាពថែមមួយកម្រិតទៀតជាមួយភាគីកម្ពុជា បន្តសហការយ៉ាងស្អិតរមួតជាមួយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងបន្តផ្តល់ការគាំទ្រនិងជួយតាមលទ្ធភាពដែលអាចធ្វើទៅបានសម្រាប់ការកសាងអភិវឌ្ឍន៍វិស័យយោធានៅក្នុងប្រទេសកម្ពុជា៕

驻柬埔寨使馆李景峰武官辞行拜会柬埔寨王家军总司令翁比塞上将

9月10日,中国驻柬埔寨大使馆国防武官李景峰大校辞行拜会柬埔寨王家军总司令翁比塞上将。

翁比塞总司令表示,柬中是同呼吸、共患难的铁杆兄弟。中国作为大国,始终对柬平等相待、真心相助,在三军装备和营房更新、人员培训、维和能力建设等方面给予无私援助,以实际行动诠释了柬中命运共同体的牢不可破。新冠疫情暴发后,柬中双方相互支持、密切合作,齐心协力抗击疫情。正是有中国兄弟提供的新冠疫苗,柬政府和军队才得以快速开展疫苗接种,持续推动疫情防控工作。近两年来,中国驻柬使馆武官处的军事外交工作卓有成效,为加强柬中两军关系做出巨大贡献,柬方对此高度认可。展望未来,在双方的共同努力下,相信柬中军事合作将取得更大发展。

李景峰武官感谢翁比塞总司令一直以来对两军关系发展的大力支持,表示中国军队愿与柬军进一步深化兄弟情谊,密切各领域务实合作,并继续为柬军建设发展提供力所能及的支持帮助。៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print